adverise with khmeread Upniq4

សប់កង់គោយន្តកន្ត្រៃផ្ទុះដាច់កង់ខ្ទាតត្រូវខ្លួនស្លាប់ភ្លាមៗ

 ភ្នំពេញះ បុរសម្នាក់ខណ:កំពុងសប់កង់គោយន្តកន្ត្រៃម៉ាកទន្លេថងស្រាប់តែផ្ទុះដាច់កង់បណ្តាលឲ្យខ្ទាតត្រូវខ្លួនស្លាប់ភ្លាមៗកាលពីវេលាម៉ោង11និង30នាទីព្រឹកថ្ងៃទី30 វិច្ឆិការឆ្នាំ 2015នៅចំណុចផ្ទះក្នុងភូមិសំរោងទាវ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។
   ប៉ូលិសនិយាយថា បុរសរងគ្រោះឈ្មោះឈុំ ឆាយ អាយុ43ឆ្នាំមុខរបរកសិករស្នាក់នៅចំណុចផ្ទះក្នុងភូមិសាស្រ្តកើតហេតុខាងលើ។
    ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ាស៊ីនបូមខ្យល់ទៅសប់បញ្ចូលកង់គោយន្តកន្ត្រៃនៅក្នុងបរិវេណផ្ទះ ។ខណ:កំពុងអង្គុយសប់កង់គោយន្តស្រាប់តែផ្ទុះបណ្តាលឲ្យដាច់កង់គោយន្តម្ខាងខ្ទាតមកបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
   ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងលើពិតជាស្លាប់ដោយសារផ្ទុះកង់គោយន្តកន្ត្រៃស្លាប់ដោយខ្លួនឯងពិតមែន ហើយសពខាងលើបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread

មតិយោបល់