adverise with khmeread 3

សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​លោក​ឧកញ៉ា​ទ្រី ភាព​

     ស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃទី​២០​មករា​ឆ្មាំ​២០១៦​នេះ សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា ទ្រី ភាព នៅក្បែរ​ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង​ទីតាំង​វាយ​ថ្ម​មួយកន្លែង​ទៀត​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​

    បន្ទាប់មក​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម​២ របស់លោក​ឧកញ៉ា គិត ម៉េង បន្តទៀត ។​

    គួរ​បញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​កម្លាំង​ប៉ូលិស​ស្រុក​អូររាំង​ឳ​បាន​សហការ​ចុះ​លោម​ព័ទ្ធ​ឃ្លាំង​ស្តុ​ប​ឈើ​មួយកន្លែង​របស់លោក​ឧក​ញ៉ា​ថៃ​ដែលមាន​ទីតាំង​ស្ថិតក្នុង ភូមិ​សុ​ក្រំ​ជ្រុំ  ឃុំ​គង​ជ័យ ស្រុក​អូររាំង​ឳ​ខេត្ត​ត្បូងឃ្មុំ  ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ហៀ​ង  សុភ័ក្ក និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផងដែរ​។​

    កិច្ចប្រតិបត្តិការ​នេះ​ចាប់ផ្តើម​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ មករា​ឆ្នាំ​២០១៦  ហើយ​គេ​សង្កេតឃើញថា​នៅក្នុង​ដី​ឡូ​តិ៍​ជាឃ្លាំង​របស់លោក​ឧកញ៉ា​ថៃ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់ មិនឃើញ​មាន​មនុស្ស​នៅក្នុង​នោះទេ និយាយ​រួម​​គឺ​បាន​បិទទ្វារ​របង​ចោល​តែ ម្តង​៕​

adverise with khmeread

មតិយោបល់