កូនអ្នកមានមួយចំនួន បាននាំគ្នាបែកគំនិតបង្ហោះវីដេអូដុតបំផ្លាញទ្រព្យសម្បត្តិមានតម្លៃលើបណ្ដាញសង្គម Instagram ដើម្បីបង្ហាញពិភពលោកឱ្យដឹងថាពួកគេមានលទ្ធភាពទិញវាមកវិញបានកម្រិតណា។
វីដេអូរបស់ពួកក្មេងស្ទាវអន់ចរិតបានដុតបំផ្លាញរថយន្ត Mercedes តម្លៃ ១០៨.០០០ ដុល្លារ ដុតស្បែកជើងម៉ាក Brand ថ្លៃៗ និងនាឡិកាកំពូលថ្លៃ Rolex បោះចូលក្នុងបង្គន់បង្ហោះនៅលើអនឡាញដោយគ្មានការសោកស្ដាយសូម្បីតែបន្ដិច។
វីដេអូដុតរបស់មានតម្លៃទាំងនោះបានទទួលប្រតិកម្មអវិជ្ជមានពីអ្នកលេងអ៊ីនធឺណេតយ៉ាងដំណំ។ ហើយនៅលើវីដេអូដែលផុសនោះ មានអ្នកលេងអ៊ីនធឺណេតម្នាក់បានសរសេរថា "ពួកអន់ចរិត" បន្ទាប់ពីកម្ទេចរថយន្ត G-Wagen សម្រាប់ការលេងសើច។
ហើយវីដេអូមួយផ្សេងទៀតពួកកូនអ្នកមានទាំងនោះបានដុតស្បែកជើងតម្លៃ ៤៩០ ដុល្លារចោលដោយសារពួកគេធុញនឹងវា និងវីដេអូមួយទៀតពួកគេទម្លាក់នាឡិកា Rolex ក្នុងបង្គន់ហើយចាក់ទឹកពន្លិចយ៉ាងរំភើយបំផុត៕
