samsung-banner
adverise with khmeread

បាតុភូត​ខ្យល់​ត្រជាក់​ដ៏​ចម្លែក​បង្កឱ្យមាន​ពពក​ចេញពី​ផ្ទៃ​ទឹក​កម្ពស់​រាប់រយ​ម៉ែត្រ ដូច​មហា​រលក​យក្ស​ស៊ូ​ណា​ម៉ិ នៅ​អាមេរិក​

3b96c82900000578 0 image a 83 1482476440953

    ​ប្រជាជន​នៅ​កំពង់ផែ Duluth Harbor រដ្ឋ​មី​នី​សូ​តា​បានទទួល​ចំណី​ចក្ខុ​នៃ​បាតុភូត​មួយ​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​ជញ្ជាំង​ចំហាយ​ទឹក​ត្រជាក់​កម្ពស់​រាប់រយ​ម៉ែត្រ​បំ​ភាយ​ពេញ​បឹង Lake Superior​។​

​    ​បង្កើតឡើង​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​ប៉ះ​នឹង​បរិយាកាស​ខ្យល់​ត្រជាក់​ក្នុង​កម្រិត​ដក ១៨ អង្សា វា​បាន​បង្កើតបានជា​អ័ព្ទ​មិន​បង្ក​គ្រោះថ្នាក់​ដ៏​អស្ចារ្យ​មួយ​ឡើង​។​

​    ​ប្រសិនបើ​អ្នក​មិនដែល​ឃើញ​បាតុភូត​បែបនេះ​ទេ នោះ​ដោយសារ​អ្នក​មិនបាន​រស់នៅ​ក្នុងប្រទេស​តំបន់​ត្រជាក់​។ ហើយ​បាតុភូត​នេះ​មិន​ងាយ​នឹង​បានឃើញ​នោះទេ រហូតដល់​តែ​កៀក​បុណ្យ​ណូអែល​ទើប​យូរៗ​កើតឡើង​ម្តង​។​

​    ​យ៉ាងណាមិញ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់ទៅ​មើល​បាតុភូត​នេះ​ក៏​គ្មាន​សំណាង​ដែរ ព្រោះ​ថ្ងៃបុណ្យ​ណូអែល​នឹងមាន​ព្យុះ​ព្រិល​កើតឡើង​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ព្យាករណ៍​អាកាសធាតុ AccuWeather៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់