Alan Pardew ត្រូវបាន​ក្លឹប Crystal Palace បណ្តេញ​ចេញពី​តំណែង​, Sam Allardyce ជា​មុខសញ្ញា​ចូលមក​ជំនួស​

​    ​Alan Pardew ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លឹប Crystal Palace ក្រោយ​ដឹកនាំ​ក្រុម​បរាជ័យ​ប្រាំបី​ប្រកួត​ក្នុងការ​ប្រកួត​ចំនួន ១០​លើកចុងក្រោយ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ខណៈដែល​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Sam Allardyce ត្រៀម​នឹង​ចរចា​ចូលមក​ស្នង​តំណែង​មួយ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ SkySport បានឱ្យដឹងថា អ្នកតំណាង​ឱ្យ​លោក Allardyce នឹង​ចូលជួប​ពិភាក្សា​ជាមួយនឹង​ប្រធាន​ក្លឹប Crystal លោក Steve Parish នៅ​ថ្ងៃ​សុក្រ​នេះ​។​

​    ​គេ​ដឹងថា មិនទាន់មាន​កិច្ចព្រមព្រៀង​អ្វីមួយ​នោះឡើយ​នៅក្នុង​ក្លឹប Crystal រវាង​លោក Parish និង Allardyce ទោះបីជា​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Allardyce បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​សម្លឹង​ទៅលើ​ការវិលត្រឡប់​ទៅរក​ការងារ​ជា​អ្នកចាត់ការ​ទូទៅ​នៅ​ថ្ងៃ​អនាគត​ក្តី​៕

 

2
adverise with khmeread

អ្នកនឹងចូលចិត្ត