Emmanuel Eboue អតីត​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ​សារភាពថា​ធ្លាប់​ប៉ង​ធ្វើអត្តឃាត​

​    ​អតីត​ខ្សែការពារ​កាំភ្លើង​ធំ Arsenal កីឡាករ Emmanuel Eboue បាន​បង្ហើប​ឱ្យដឹងថា គាត់​ធ្លាប់​ប៉ុនប៉ង​ធ្វើអត្តឃាត​។​

​    ​តារាបាល់ទាត់​អន្តជាតិ​កូត​ឌី​វ័រ​រូបនេះ បច្ចុប្បន្នកំពុង​ជាប់​បម្រាម​ពី​សកម្មភាព​នៅលើ​ទីលាន​បាល់ទាត់​សម្រាប់​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​ខកខាន​មិនបាន​បង់ប្រាក់​ជំពាក់​ទៅដល់​អតីត​ភ្នាក់ងារ​តារាបាល់ទាត់​មួយរូប​។​

​    ​ក៏មាន​ការប៉ុនប៉ង​ដោះស្រាយ​បញ្ហា​មួយ​នេះ​ផងដែរ ប៉ុន្តែ Eboue ដែលមាន​ឈ្មោះ​ក្នុង​ក្រុម Sunderland មុនពេល​ជាប់​បម្រាម មាន​អារម្មណ៍​ថា គាត់​នឹងមិន​អាច​លេង​បាន​ម្តង​ទៀតឡើយ​។​
​    ​
​    ​កាលពីដើម​ឆ្នាំនេះ គ្រួសារ​របស់ Eboue ក៏បាន​ជួប​រឿង​ដ៏​ក្រៀមក្រំ​ផងដែរ ដោយ​ការស្លាប់​របស់​ប្អូនប្រុស N'Dri Serge និង​ជីតា​របស់គាត់​។​

​    ​តារាបាល់ទាត់​វ័យ ៣៣​ឆ្នាំ​រូបនេះ បាន​សារភាពថា រឿង​ដ៏​សោកសៅ​កើតឡើង​ផ្ទួនៗ​ទាំងនេះ បានធ្វើឱ្យ​គាត់​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង បូករួម​ជាមួយនឹង​ការប្រកាស​ផ្អាក​ការប្រកួត​ដែល​គាត់​ស្រឡាញ់​ជាទីបំផុត​។​

​    ​Eboue បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Telegraph ថា "​នេះ​គឺជា​រឿង​ដ៏​ដុនដាប​បំផុត​ដែល​ខ្ញុំ​ជួបប្រទះ​ក្នុង​អាជីព​របស់ខ្ញុំ វា​គឺជា​វេលា​ដ៏​អាក្រក់​មួយ​។ មាន​ថ្ងៃជា​ច្រើន ពេលដែល​ខ្ញុំ​មិនមាន​អារម្មណ៍​ចង់​ចេញពី​គ្រែ​។ ថ្ងៃមួយ​ខ្ញុំ​ចង់​សម្លាប់ខ្លួន​។ គ្រួសារ​របស់ខ្ញុំ​ជួយ​ឱ្យ​ខ្ញុំ​រក្សា​ភាពរឹងមាំ​ឡើង​"៕

Arsenals ivorian midfielder emmanuel eb %281%29
adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត