រោគសញ្ញា​ទាំងនេះ​បង្ហាញថា លោកអ្នក​ទទួលទាន​ផ្លែឈើ​ច្រើន​ហួស​កម្រិត​

    ​ជាតិ​សរសៃ វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ គឺអាច​ទទួលបាន​ពី​ផ្លែឈើ​។ ប៉ុន្ដែ​តើ​អ្នក​នៅចាំ​ថា​ផ្លែឈើ​មាន​សារធាតុ Fructose (​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ​) ដែរ​ទេ​? បើទោះជា​វា​ផ្ដល់​សុខភាព​ល្អ​ជាង​ស្ករ​កែច្នៃ ប៉ុន្តែ​ការទទួល​ទាន​សារធាតុ Fructose លើស​ចំនួន​អាច​នឹង​មិនល្អ​សម្រាប់​អ្នក ហើយ​នេះ​ជា​មូល​ហេតុដែល​អ្នក​មិនគួរ​ពិសា​ផ្លែឈើ​ច្រើនពេក​នោះទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​សញ្ញា​បង្ហាញថា​អ្នក​ពិសា​ផ្លែឈើ​ច្រើនពេក​ហើយ​៖
​    ​១. មាន​អារម្មណ៍​មិនសូវ​ស្រួល​ក្នុង​ខ្លួន​៖ នៅពេល​ពិសា​សារធាតុ Fructose ច្រើន អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ អំឡុងពេល​ជាតិ​ស្ករ​កំពុង​រំលាយ​។​
​    ​២. មាន​អារម្មណ៍​ខ្ជិល ស្ពឹក មិន​ចង់​សកម្ម​៖ វា​ជួយ​អ្នកមាន​កម្លាំង​លឿន ហើយក៏​ធ្វើឱ្យ​អ្នក​ឆាប់​អស់កម្លាំង​ទៅវិញ​ដែរ​។​
​    ​៣. មាន​អារម្មណ៍​ទើប​រួច​ពី​គុក​៖ ដោយសារតែ​អតុល្យភាព​អ័រម៉ូន បន្ទាប់ពី​បរិភោគ​ផ្លែឈើ​ច្រើនពេក ជាពិសេស​នៅពេល​អាំង​ស៊ុយ​លីន​មិន​ប្រក្រតី​ឡើង​ចុះ​រហូត​។​
​    ​៤. ឡើង​ទម្ងន់​៖ ជាតិ​ស្ករ​របស់​ផ្លែឈើ​ល្អ​ជាង​ស្ករ​កែច្នៃ ប៉ុន្ដែ​វា​នៅតែមាន​កាល់​ឡូរី​ច្រើន ដែល​បង្ក​ឱ្យ​ធាត់​។ អ្នកនឹង​លើង​ទម្ងន់​ប្រសិនបើ​បរិភោគ​វា​គ្មាន​យប់​ថ្ងៃ​ព្រឹក​។​
​    ​៥. ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​៖ បរិភោគ​លើស​ចំណុះ លំពែង​របស់​អ្នកនឹង​គ្រប់គ្រង​ជាតិ​ស្ករ​លែង​បាន​ដើម្បី​ចែក​ទៅ​កោសិកា​ឈាម​។ ហើយ​អ្នកនឹង​ប្រឈមមុខ​ធាត់​និង​កើត​ទឹកនោមផ្អែម​។​
​    ​៦. ខូច​ធ្មេញ​៖ បាក់តេរី​ស្រឡាញ់​ស្ករ​ណាស់ ហើយ​ផ្លែឈើ​ណា​មាន​ជាតិ​ផ្អែម​នោះ​គឺ​ដឹង​តែ​ប្រឹង​ហើយ​។​
​    ​៧. ពោះ​សុទ្ធតែ​ឧស្ម័ន​៖ អ្នក​អាច​នឹង​ហើមពោះ ឬ​ឈឺពោះ​បន្ទាប់ពី​បរិភោគ​ផ្លែឈើ​ហួសប្រមាណ​។​
​    ​៨. ចំណង់​ជាតិ​ស្ករ​ខ្លាំង​៖ នេះ​គឺ​ដោយសារតែ​មូលហេតុ​អ្នក​បរិភោគ​ផ្លែឈើ​ហួសប្រមាណ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់