ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ប្រឹង​បែកញើស​ជោគ​ថ្ងាស​ដើម្បី​កាត់កង​ដែក​ជាប់​លិង្គ​បុរស​ចិន​ម្នាក់​

    ​ស្របពេល​យើង​មិនបាន​ដឹងថា​តើ​បុរស​ម្នាក់នេះ​បានគិត​ពីអ្វី​បានជា​រូបគេ​សម្រេចចិត្ត​ពាក់កង​ដែក​នៅ​លិង្គ​របស់គាត់​នោះ យើង​ដឹងថា រូបគេ​ច្បាស់​ជា​លែង​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទៀត​ជាមិនខាន​។​

​    ​បុរស​ម្នាក់​នៅ​ប្រទេស​ចិន​បាន​រង​ភាពអាម៉ាស់​យ៉ាងខ្លាំង​បន្ទាប់ពី​គាត់​បាន​ពាក់កង​ដែក​នៅលើ​ប្រដាប់ភេទ​មុន​ចូលដេក​។​

​    ​បុរស​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​មកពី​ទីក្រុង​ស៊ូ​ឈៀន ប្រទេស​ចិន​រូបនេះ​បាន​ប្រាប់​គ្រូពេទ្យ​ថា រូបគេ​ធ្វើបែបនេះ​ដើម្បី​ភាព​ត្រេកត្រអាល​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ព្រឹក​ឡើង​រូបគេ​មិនអាច​ដក​វា​បាន​។ នេះ​បើ​យោងតាម​ទូរទស្សន៍ JSTV នៅក្នុង​ខេត្ត​ជាំ​ង​ស៊ូ​។​

​    ​ក្រុមគ្រូពេទ្យ​ទាល់​តម្រិះ​ពេល​ដឹងថា កង​នេះ​ពិបាក​ដកចេញ​ជាង​ការគិត​ទុក ហើយ​បាន​ហៅ​កងពលតូច​ពន្លត់អគ្គីភ័យ​ឱ្យមក​កាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី ២០ ខែធ្នូ ដើម្បី​ជួយ​ប៉ុន្តែ​ពួកគេ​បាន​បង្ខំចិត្ត​ប្រើប្រាស់​ម៉ាស៊ីន​កាត់​ឥដ្ឋ​បន្ទាប់ពី​ប្រើ​ដង្កាប់​មិនបាន​ផល​។​

​    ​ប្រតិបត្តិការ​កាត់កង​ដែក​នេះ​បាន​ចំណាយពេល​អស់ ២០ នាទី​និង​ទឹកជា​ច្រើន​ដើម្បី​រក្សា​តំបន់​ឱក​ជន​ឱ្យនៅ​ត្រជាក់ និង​ការពារ​ពី​កម្តៅ​ម៉ាស៊ីន ហើយ​រំពេច​នោះ​បុរស​ម្នាក់នេះ​ក៏​ឆ្លង​ផុតពី​គ្រោះថ្នាក់​។​

​    ​ក្រោយ​ការវះកាត់ លិង្គ​របស់​បុរស​នេះ​បាន​រងរបួស​ប៉ុន្តែ​មិនមាន​ផលប៉ះពាល់​រយៈពេល​យូរ​ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត