samsung-banner
adverise with khmeread

សាស្ត្រាចារ្យ Stephen Hawking ចាប់ផ្តើម​បេសកកម្ម​ស្វែងរក​មនុស្ស​ក្រៅ​ភព​ជាមួយ​ការបង្កើត​យាន​ទំហំ​ប៉ុន​បន្ទះ​ឈី​ប​តូច​មួយ​

Untitled 1

    ​បេសកកម្ម​អវកាស "Starshot" ទៅកាន់​ប្រព័ន្ធ​តារា​ដែល​នៅ​ជិត​យើង​បំផុត​ដ៏​អស្ចារ្យ និង​ដើម្បី​ស្វែងរក​ថា​តើ​ជីវិត​ពួក Alien ពិតជា​មាន​មែនឬ​យ៉ាងណា​នោះ ត្រូវបាន​ចាប់ផ្តើម​បើក​ដំណើរការ​ដោយ​លោក​សាស្ត្រាចារ្យ Stephen Hawking ហើយ​នៅ​មណ្ឌល One World Observatory ក្នុង​ទីក្រុង​ញូវយ៉ក​។​

​    ​បើទោះជា​យើង​អាច​មើលឃើញ​នៅលើ​មេឃ​ដោយ​គ្មាន​កែវ​យឺត ប៉ុន្តែ​ប្រព័ន្ធ​តារា Alpha Centauri មាន​ចម្ងាយ​ពី​ផែនដី​របស់​យើង​ដល់​ទៅ ២៥ ពាន់​ពាន់​លាន​ម៉ា​យ (៤,៣ ឆ្នាំ​ពន្លឺ​) ហើយ​យើង​នឹង​អាច​ទៅដល់​ទីនោះ​ក្នុង​រយៈពេល ៣០.០០០ ឆ្នាំ​បើ​ផ្អែក​តាម​បច្ចេកវិជ្ជា​បច្ចុប្បន្ន​របស់​យើង​។​

​    ​ទោះយ៉ាងណា​លោក Hawking បានរួម​កម្លាំង​ជាមួយ​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​រុស្ស៊ី Yuri Milner និង​លោក Mark Zuckerberg ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​ដែល​អាច​អនុញ្ញាតឱ្យ​យានអវកាស​ទៅដល់​ភព Alpha Centauri ត្រឹមតែ ២០ ឆ្នាំ​។​

​    ​នៅពេល​ទៅដល់​ទីនេះ យានអវកាស​នឹងធ្វើ​ដំណើ​រ​ឆ្លងកាត់​ភព​ជាច្រើន​ដើម្បី​ស្វែងរក​សញ្ញាណ​នៃ​អរិយធម៌​ទំនើប​របស់​ពួក Alien​។​

​    ​ភព​ដូច​ផែនដី​របស់​យើង​ត្រូវបាន​រកឃើញ​ធ្វើ​គោចរ​នៅ​ជុំវិញ​ផ្កាយ​ទាំងបី​របស់​ភព Alpha Centauri ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភព​ខ្លះ​ប្រហែល​ស្ថិតក្នុង​ទីតាំង​នោះ​អាច​ទ្រទ្រង់​ជីវិត​បាន​។​

​    ​បេសកកម្ម​នេះ​ពឹង​ផ្អែកលើ​ការផលិត​យានអវកាស​ដ៏​ស្រាល​និង​តូច​បំផុត​ដែល​បំពាក់​លើ​បន្ទះ​ឈី​ប​តូច​មួយ​ទម្ងន់​តែ​ប៉ុន្មាន​ក្រាម​ប៉ុណ្ណោះ​។​

​    ​ត្រឡប់មក​មើល​លើ​ផែនដី​វិញ ជួរ​ពន្លឺ​ឡាស៊ែរ​ដ៏​ធំ​នឹង​បាញ់​ទៅក្នុង​អវកាស​ព្រម​គ្នា​ដោយ​ផ្គុំ​បាន​ពន្លឺ ១០០ ជី​ហ្គា​វ៉ា​ត់​ដែល​នឹង​ជំរុញ​យាន​តូច​ល្អិត​នេះ​ទៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នៅ​ល្បឿន ១០០ លាន​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។​

​    ​ពន្លឺ​ឡាស៊ែរ​ពី​ផែនដី​នឹង​ជះ​ភ្លឺ​ច្បាស់​ខ្លាំង ដែល​នឹង​អាច​មើលឃើញ​នៅក្នុង​ចក្រវាល ហើយ​អាច​ត្រូវ​បានឃើញ​ដោយ​ជីវិត​នៅក្រៅ​ផែនដី​ផងដែរ​៕

ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់