2

ជនសង្ស័យ​ម្នាក់​ពីបទ​ចែកចាយ គ្រឿងញៀន​

     ភ្នំពេញ ៖  ជនសង្ស័យ ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់បាន​ម្នាក់​កាលពី​រសៀល​ម៉ោង​៣ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ខណៈដែល​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ថ្នាំញៀន​តាម​រថយន្តឈ្នួល របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ទៅដល់​ខេត្តរតនគិរី កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ីថា ស៊ីណា​ស​ម្ប​តិ្ត អាយុ ២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ 10F ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ហ្សា​មែន យុវជន​ម្នាក់នេះ​គឺជា​ជន​ដំបូង​ដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បន្ទាប់ពី​បាន​ផ្ញើ​សារធាតុ​ញៀន ទៅកាន់​ខេត្តរតនគិរី ដែល​សារធាតុ​ញៀន​នោះ គឺមាន​ទំហំ​ច្រើន ដែលជា​សារធាតុ​ញៀន​មានតម្លៃ​ថ្លៃ គឺ​សារធាតុ​ញៀន​នេះ​ប្រភេទ​ខេ សម្រាប់​ហិត​នៅ​នឹង​ដៃ និង​ប្រភេទ​ម៉ា​កញ្ចប់​។​

    សមត្ថកិច្ច​បន្តថា ឈ្មោះ ស៊ីថា ស៊ីណា​ស​ម្ប​តិ្ត ត្រូវបាន​ឃាត់ខ្លួន កាលពី​រសៀល​ម៉ោង​៣ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​១១០ សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា  បន្ទាប់ពី​បញ្ជូន​ថ្នាំញៀន​តាម​រថយន្តឈ្នួល ទៅកាន់​ខេត្តរតនគិរី កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ដោយ​ថ្នាំញៀន​នោះ ញាត់​ចូលក្នុង​រូប​តុ​ក្តា​មនុស្ស​ចេក ដាក់​ក្នុង​ប្រអប់​។​

    សមត្ថកិច្ច​បន្តទៀតថា ខណៈ​គ្រឿងញៀន​ទៅដល់​ខេត្តរតនគិរី សមត្ថកិច្ច​បាន ទំនាក់ទំនង​ទៅតាម ការផ្ញើ​កញ្ចប់​ថ្នាំញៀន​តាម​រថយន្តឈ្នួល ដែល​បានដាក់​លេខ​ទូរស័ព្ទ​នោះ មាន​លេខ ០៩៧ ៧៧៧ ៧៩៤៤ នៅពេល​សមត្ថកិច្ច​ទាក់ទង​ទៅ​លេខ​នេះ គឺមាន​បុរស​ម្នាក់​ឈ្មោះ ចិត្រ បានមក​យក សារធាតុ​ញៀន​នេះ ហើយក៏​ត្រូវ​ចាប់ខ្លួន​តែម្តង ។​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ចាប់​បក្ខពួក​បន្តទៀត ៕

មតិយោបល់