របៀប​ធ្វើ​ទឹកសៀង ជ្រលក់​មាន់ស្ងោរ​

    ​* គ្រឿងផ្សំ​៖ 
​    ​- សៀង កន្លះ​ពែង​
​    ​- ស្ករ ១/៤ ពែង​
​    ​- ទឹកស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​ស៊ុប​មាន់ ១/៤ ពែង​
​    ​- ទឹកខ្មេះ ៣ ស្លាបព្រា​
​    ​- ខ្ញី​ចិញ្ច្រាំ ១/៤ ពែង​
​    ​- ជីរវ៉ាន់ស៊ុយ​ចិញ្ច្រាំ ១ ស្លាបព្រា 
​    ​- ម្ទេស (​ក្រហម​-​បៃតង​) ហាន់​ល្អិតៗ ១/៤ ពែង (​អាច​ថែមថយ​តាម​ចំណូលចិត្ត​)
​    ​- ខ្ទឹមស ចិញ្ច្រាំ ១/៤ ពែង​

​    ​* របៀប​ធ្វើ​៖
​    ​១. កិនបំបែក​សៀង តែ​កុំឱ្យ​ល្អិត​ពេក​រួច​ដាក់ចូល​ក្នុង​ចាន​មួយ 
​    ​២. ដាក់​ស្ករ​, ទឹកស៊ីអ៊ីវ​ខាប់​, ទឹកខ្មេះ​, ទឹក​ស៊ុប​មាន់​, លាយ​ជាមួយ​សៀង​ខាងលើ​ចូលគ្នា​ឱ្យ​សព្វ​ចូលជាតិ​គ្នា (​កូរ​ឱ្យ​រលាយ​ស្ករ​)
​    ​៣. រួច​ដាក់ ម្ទេស​, ខ្ទឹមស​, ខ្ញី​, ជីរវ៉ាន់ស៊ុយ​, កូរ​ឱ្យ​សព្វ​ជាមួយ​សៀង​ខាងលើ​ជាការ​ស្រេច (​អាច​ភ្លក្ស​រសជាតិ​សមល្មម​តាម​ចំណូលចិត្ត​)៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...