samsung-banner
adverise with khmeread

អតីត​មិត្ត​ប្រុស​យក​កាដូ​វីដេអូ​រួមភេទ​តាម​មាត់​មក​បញ្ចាំង​នៅ​ថ្ងៃ​មិត្តស្រី​រៀបការ​ជាមួយ​ប្រុស​ផ្សេង​! ផ្ទុះ​សង្គ្រាម​វាយតប់​ពេញ​ពិធី​

Untitled 1

    ​មិន​ថា​អ្នក​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អតីត​សង្សារ​បែបណា​នោះទេ​។ ការដែល​អតីត​សង្សារ​បង្ហាញមុខ​នៅ​ពិធី​រៀបការ​មិនមែនជា​រឿង​ល្អ​ទេ​។ ខណៈដែល​អ្នកខ្លះ​មាន​វិប្បដិសារី​ធំធេង​អំពី​អតីត​សង្សារ​របស់ខ្លួន ប៉ុន្តែ​គេ​ហ៊ាន​ភ្នាល់​ថា​គ្មាន​នរណា​មាន​វិប្បដិសារី​ខ្លាំង​ជាង​ស្ត្រី​ម្នាក់នេះ​ទេ​។ 

​    ​អតីត​មិត្ត​ប្រុស​របស់​កូនក្រមុំ​ឥណ្ឌា​រូបនេះ​មិន​ត្រឹមតែ​បង្ហាញខ្លួន​នៅ​ពិធី​រៀបការ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នាំមក​នូវ​កាដូ​ពិសេស​សម្រាប់​នាង​ទៀតផង នោះ​គឺ​វីដេអូ អំពី​សកម្មភាព​នាង​ផ្តល់​ការរួម​រក្ស​តាម​មាត់​ដល់​អតីត​សង្សារ​របស់​នាង ជាហេតុ​ធ្វើឱ្យ​ពិធី​រៀបការ​ទាំងមូល​ត្រូវ​រលាយ ហើយ​ជម្លោះ​វាយតប​ក៏បាន​ផ្ទុះឡើង​។ 

​    ​យោងតាម​ការអះអាងរ​បស់​ភ្ញៀវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ដឹង​សាច់រឿង​របស់​កូនក្រមុំ បានឱ្យដឹងថា បុរស​ជា​អតីត​សង្សារ​ខឹង​កូនក្រមុំ ដែល​បោក​បញ្ឆោត​គាត់​ឱ្យ​លង់​ស្នេហ៍​នាង​ងប់​ង​ល់ និង​ថែមទាំង​ឱ្យ​គាត់​រួមរក្ស​ជាមួយ​នាង​ទៀតផង ប៉ុន្តែ​ចុងក្រោយ​បែរជា​ទៅ​រៀបការ​ជាមួយ​ប្រុស​ផ្សេង​។ 
​    ​
​    ​ជាការ​ពិត គ្មាន​នរណាម្នាក់​អាច​ទ្រាំ​នឹង​សកម្មភាព​ក្បត់​បែបនេះ​បានឡើយ ហើយ​ជម្លោះ​វាយតប់​គ្នា​ក៏បាន​ផ្ទុះឡើង​ពេញ​រោងការ​នៅ​ប្រទេស​ឥណ្ឌា ដែល​មិនបាន​បញ្ជាក់​ទីតាំងនៅ​ទីក្រុង​ណា​នោះទេ ប៉ុន្តែ​យោងតាម​គណនី Twitter របស់​ឈ្មោះ King Savage ដែលជា​អ្នក​ថត​ទិដ្ឋភាព​វាយតប់​ក្នុង​ពិធី​រៀបការ គេ​ជឿថា អាពាហ៍ពិពាហ៍​នេះ​បានរៀបចំ​ឡើង​នៅ​យប់​ថ្ងៃទី ២២ ធ្នូ ដោយ​ផ្អែកលើ​កាលបរិច្ឆេទ​លើ Post របស់​នាង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់