ទាស់​ពាក្យសម្តី​គ្នា​ប្តី​យក​ជំ​ពុះ​ទុង​ចាក់​ប្រពន្ធ​ចំ​បំពង់ក​របួសធ្ងន់​

    កំពង់​ឆ្នាំង ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ប្តី​យក​ជំ​ពុះ​ទុង​ចាក់​ប្រពន្ធ​របួសធ្ងន់​នា​ថ្ងៃទី២៣ ធ្នូ​២០១៦ វេលា​ម៉ោង១ ​និង​១៥ នាទី រសៀល​នៅ​ចំណុច​ភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​និយាយថា ប្ដី​ឈ្មោះ រឹម កៅ ហៅ នួ​ក ភេទ​ប្រុស អាយុ ២៤ ឆ្នាំ បាន​ចាក់​ប្រពន្ធ​មួយ​ចំពុសទុង​ចំ​បំពុងក ប្រពន្ធ​ឈ្មោះ រី ម៉ា ភេទ​ស្រី អាយុ ២១ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យ​សន្លប់​ធំ​បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​រួចមក។​ បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។​

    ចំណែក​ជនដៃដល់​ត្រូវបាន​ប៉ូលិស ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ខ្លួន​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

Untitled 1 adverise with khmeread

មតិយោបល់