samsung-banner
adverise with khmeread

កៅឆាយ​ថ្ងៃបុណ្យ​សមុទ្រ​ដំបូង​នៅ​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​មុខសញ្ញា​វះ​កាបូប​ម្នាក់​

Unnamed

    ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ចាប់ខ្លួន​នៅ​ក្បាល​ព្រលប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ប៉ុនប៉ង​វះ​កាបូប​និង​បុក​ហោប៉ៅ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ទប់ស្កាត់​មុខ​នូវ​បទល្មើស។​

    ប៉ូលិស​និយាយថា មុខសញ្ញា​ឈ្មោះ​ កែវ ចិន្តា ភេទ​ស្រី ​អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​២ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក​បាន​មាន ផ្លែ​ឡា​ម​៤​សម្រាប់​វះ​កាបូប​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច មុខសញ្ញា​ឆ្លើយ​របៀប​លាក់លៀម​ថា រូបគាត់​មកពី​ភ្នំពេញ​តែម្នាក់ឯង​ទេ មិនមាន​បក្ខពួក និង​មិនទាន់​រក​បន្ទប់​ជួល​បាន​នៅឡើយ​ទេ ក្នុង​គោលបំណង​លាក់​ទីកន្លែង​ដេក ដើម្បី​ពង្វាង​ប៉ូលិស​កុំឱ្យ​រកឃើញ​បក្ខពួក​។ ប៉ុន្តែ​ទូរស័ព្ទ​ពីរ​គ្រឿង រោទ៍​ជាប់ ហើយ​ប៉ូលិស​កំពុង​តាមដាន​បន្តទៀត៕

adverise with khmeread

មតិយោបល់