ផ្សារ​ទំនើប New World ដែល​បោះបង់ចោល​ទុកឱ្យ​លិច​ទឹក​រាប់​ឆ្នាំ​នៅ​បាងកក ឥឡូវ​មាន​ត្រី​មក​រស់នៅ​យ៉ាងច្រើន​មិន​នឹកស្មាន​ដល់​!

    ​New World នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្លាប់ជា​ផ្សារ​ទំនើប​កម្ពស់ ៧ ជាន់​។ ជាន់​ទី ៧ ត្រូវបាន​កម្ទេចចោល​ក្នុង​ឆ្នាំ ១៩៩៧ ព្រោះ​សំណង់​នេះ​បាន​ល្មើស​នឹង​ច្បាប់​របស់​ក្រុង​។ ក្នុង​ឆ្នាំ ១៩៩៩ ផ្សារ​នេះ​ត្រូវបាន​គេ​លួច​ដុត​ដោយ​បណ្តាលឱ្យ​មនុស្ស​មួយចំនួន​បាន​ស្លាប់​។ ចាប់តាំងពី​ពេលនោះ​មក អគារ​នេះ​ត្រូវបាន​បោះបង់ចោល​មកទល់​សព្វ​ថ្ងៃ​។​

​    ​ខណៈ​ដំបូល​ផ្សារ​បាន​បាក់​រលំ ជាន់​ផ្ទាល់​ដី​បាន​ស្ថិតនៅក្រោម​ទឹកជា​ច្រើន​ម៉ែត្រ​អស់​ជាច្រើន​ឆ្នាំ​។ អំឡុង​ដើមឆ្នាំ ២០០០ មនុស្ស​មិន​ស្គាល់ឈ្មោះ​ម្នាក់​បាន​ណែនាំ​ត្រី​ឈ្មោះ "Koi" ដើម្បី​ដោះស្រាយ​បញ្ហា​មូស​កើនឡើង​នៅ​ផ្សារ​នេះ​។ មិនយូរប៉ុន្មាន​ត្រី​នេះ​ចាប់ផ្តើម​មានកូន ហើយ​ជាន់​ផ្ទាល់​ដី​ផ្សារ​បានក្លាយ​ជា​អាង​ចិញ្ចឹម​ត្រី​ដ៏​ធំ និង​ឥឡូវ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​សម្បើម​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...