ឃាត់​ស្ត្រី​ម្នាក់​លួច​លុយ​ភ្ញៀវ​ទេសចរណ៍​ទួ​គី ​២.៣០០ ​ដុល្លារ​ចាយ​អស់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃទី​២៣ ​ធ្នូ ​២០១៦ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​លុយ​ជនបរទេស​ចំនួន ​២.៣០០​ ដុល្លារ​អាមេរិក (ពីរពាន់បីរយដុល្លារ) ​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ រិទ្ធី​ហេង​ មាន​ទីតាំង​ផ្ទះ​លេខ​៤ ​ផ្លូវ​លេខ​១៣​​ ភូមិ​៩ ​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី​១៥ ​ធ្នូ ២០១៦ ​វេលា​ម៉ោង​១ ​និង​៣០​នាទី​កន្លងទៅ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​សេង សុខ​នី ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​លេខ១៤៤ ​សង្កាត់​ផ្សារកណ្តាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បានធ្វើ​សកម្មភាព​លួច​លុយ​ចំនួន​ ២.៣០០​ ដុល្លា​អា​មេ​រិច​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ រិទ្ធី​ហេង ​មាន​ទីតាំង​ផ្ទះ​លេខ​៤ ​ផ្លូវ​លេខ​១៣​ ភូមិ​៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី​១៥ ​ធ្នូ ២០១៦ ​វេលា​ម៉ោង​១៣ និង​៣០​នាទី​។​

    ចំណែក ជនរងគ្រោះ​ឈ្មោះ ZAVAR  GAZI ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ​ ជនជាតិ​ទួ​គី ​មុខរបរ​ភ្ញៀវ​ទេសចរណ៍​មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ទួល​សង្កែ ផ្លូវ​រទេះភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ កាន់​លិខិតឆ្លងដែន​លេខ​U 11686704​។ សម្ភារៈ​បាត់បង់​លុយ​ចំនួន​ ២.៣០០ ​ដុល្លារ​(​ជនសង្ស័យ​យកស៊ី​ចាយ​អស់​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

Unnamed adverise with khmeread

មតិយោបល់