samsung-banner
adverise with khmeread

មូល​ហេតុដែល​លោកអ្នក​គួរ​ប្តូរ​ទម្លាប់​មក​លាង​បន្លែ​ផ្លែឈើ​ជាមួយ​ទឹកខ្មេះ​វិញ​ដើម្បី​អនាគត​សុខភាព​! ជាពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ​

White vinegar

    ​មាន​ផ្លែឈើ និង​បន្លែ​ជាច្រើន​គឺ​ត្រូវបាន​ប្រើ​ថ្នាំ​ដើម្បី​កម្ចាត់​សត្វល្អិត​និង​ដង្កូវ​បង្ក​គ្រោះថ្នាក់​។ មាន​មនុស្ស​ច្រើនជាង ៤៨ លាន​នាក់​បាន​ឈឺ​ដោយសារតែ​បន្លែ​និង​ផ្លែឈើ​បាញ់ថ្នាំ​រៀងរាល់ឆ្នាំ ជាពិសេស​ប្រជាជន​ក្រីក្រ​។​

​    ​យ៉ាងណាមិញ ការប្រើ​ទឹកខ្មេះ​ស​សម្លាប់​មេរោគ និង​ភាគល្អិត​តូច​របស់​ថ្នាំ​គឺមាន​ប្រសិទ្ធភាព​រហូតដល់​ទៅ ៩៨ ភាគរយ​។​

​    ​របៀប​លាង​៖
​    ​១. លាយ​ទឹកខ្មេះ ១/៣ នៃ​ទឹក (​ឧ​. ទឹក​មួយ​លី​ត ទឹកខ្មេះ​ត្រូវដាក់​ក្នុង​ចំណុះ ៣០០ មិ​ល្លី​លីត្រ​)​។​
​    ​២. រក​ដប​មួយ​សម្រាប់​ដាក់​ទុក​បាញ់​លើ​បន្លែ​និង​ផ្លែឈើ​។​
​    ​៣. បាញ់​លើ​ផ្លែឈើ​និង​បន្លែ​ឱ្យ​សព្វ ទុកចោល ៣០ វិនាទី ទៅមួយ​នាទី​។​
​    ​៤. បន្ទាប់មក​យកទៅ​លាង​ទឹក ហើយ​ត្រដុស​វា​ឱ្យ​ស្អាត​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់