ស្ត្រី​ម្នាក់​ចាប់បាន​ក្តាម​មុខ​ដូច​តារាចម្រៀង​ប៉ុប Michael Jackson

    ​ស្ត្រី​ម្នាក់​បានបង្ហាញ​ពី​អារម្មណ៍​មួយ​ដែល​មិនអាច​និយាយ​ចេញ​បាន​ក្រៅពី​រំភើប បន្ទាប់ពី​ចាប់បាន​ក្ដាម​មួយ​មាន​រូបរាង​ស្រដៀង​ទៅនឹង​តារាចម្រៀង​ប៉ុប Michael Jackson​។​

​    ​លោកស្រី Megan Short មកពី​កោះ Currumbin ក្នុង​តំបន់​ខ្សាច់មាស រដ្ឋ Queensland ប្រទេស​អូស្ដ្រាលី​បាន​ចេញទៅ​នេសាទ​ហើយ​បាន​បង្ហោះ​រូប​ក្ដាម​ដែល​លោកស្រី​ចាប់បាន​នៅលើ Twitter កាលពី​ថ្ងៃ​អង្គារ នៅពេល​នាង​ឃើញ​ក្ដាប​នោះ​ស្រដៀង​ទៅនឹង​តារាចម្រៀង​ប៉ុប​អាមេរិក​នេះ​។​

​    ​ស្ត្រី​វ័យ ៤១ ឆ្នាំ​រូបនេះ​គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ឡើយ ដែល​បានឃើញ​ក្តាប​បែបនេះ ខណៈដែល​ក្ដាម​នោះ​ទទួលបាន​ការចាប់អារម្មណ៍​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត