adverise with khmeread 1

Chelsea ជិត​ទិញ​បាន​អតីត​ខ្សែប្រយុទ្ធ​ក្រុម​យក្ស AC Milan

​មាន​សេចក្តីរាយការណ៍​ថា ក្រុម​តោ​ខៀវ Chelsea ជិត​ទិញ​បាន​អតីត​ខ្សែប្រយុទ្ធ AC Milan កីឡាករ Alexandre Pato ក្នុង​ខែមករា​នេះហើយ​។​

​ខ្សែប្រយុទ្ធ​ក្រុម Corinthian រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹង​រួចរាល់​ហើយ​ថា បំណង​របស់គេ​គឺ​ត្រឡប់មក​ទ្វីបអឺរ៉ុប​វិញ ខណៈ​ក្រុម​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​បាន​យល់ព្រម​ទិញ​កីឡាករ រូបនេះ​ក្នុងតម្លៃ ១០ លាន​យ៉ូ​រ៉ូ​រួចហើយ​។​

​វេ​ប​សាយ Calcionews24.com បានបញ្ជាក់​ពី​កិច្ចព្រមព្រៀង​រវាង​ក្រុម​ទាំងពីរ និង​បាន​អះអាងថា​នៅតែ​ព័ត៌មាន​លំអិត​ប៉ុណ្ណោះ​ដែល​ត្រូវការ​មុននឹង​ការផ្ទេរ​ត្រូវបាន​ធ្វើឡើង​។​

​ក្រុម Liverpool និង Arsenal ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​កីឡាករ​រូបនេះ​ដែរ ប៉ុន្តែ​មើលទៅ​ហាក់ដូចជា​ក្រុម Chelsea មានប្រៀប​ជាង​នៅក្នុង​ការប្រកួតប្រជែង​យកហត្ថលេខា​របស់​កីឡាករ​រូបនេះ​។​

​លើសពីនេះ​ទៀត សារព័ត៌មាន The Telegraph បាន​បង្ហាញថា Pato បាន​បើក​ការពិភាក្សា​ជាមួយ​កីឡាករ Willian និង Marco Amelia របស់​ក្រុម Chelsea ក្នុង​គោលបំណង​បង្ហាញ ចំណាប់​របស់គេ​ក្នុងការ​ផ្លាស់​មក​ក្រុម​មួយ​នេះ​។​

​លទ្ធភាព​ផ្ទេរ​គឺ​កាន់​អាច​កើតឡើង​ខ្លាំង​ថែមទៀត​ដោយសារ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​មានបំណង​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​ដ៏​ធំ ព្រោះ​រូបគេ​មានបំណង​បញ្ចប់​ការផ្ទេរ​មក​ក្រុមរបស់លោក Guus Hiddink៕

 

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់