ឃាត់​ជនអន្តោប្រវេសន៍​យួន​៩​នាក់​នៅ​ហាង​កាហ្វេ​គល់ស្ពាន​ស្ទឹងមានជ័យ​

    ភ្នំពេញ ៖ អង្គភាព នាយកដ្ឋាន អនុវត្ត​នីតិវិធី​នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​អនុវត្ត​នីតិវិធី​ទៅលើ​ជន​អន្តោ​ប្រវេ​សន្តយួន ដែល​ចូលមក​ស្នាក់នៅ និងរកស៊ី​ដោយ​ខុសច្បាប់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ឃាត់​ជនអន្តោប្រវេសន៍​យួន​៩​នាក់​។​

    ប្រតិបត្តិការ​ខាងលើនេះ​ចាប់ផ្តើម​ពី​វេលា​ម៉ោង​៣ ​និង​៤៥​នាទី​ថ្ងៃទី​២៣ ​ធ្នូ ​ឆ្នាំ​២០១៦​ នៅ​ចំណុច ផ្ទះ​លក់​កាហ្វេ​ម្តុំ​គល់ស្ពាន​ស្ទឹងមានជ័យ ផ្ទះ​លេខ​១៧៤ ផ្លូវ​លេខ​២៧១ ក្រុមទី​៧ ភូមិ​៣ សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ជា​លទ្ធផល​រកឃើញ និង​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​យួន​សរុប​៩​នាក់​​ (​ស្រី​៨​នាក់) នាំយកទៅ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត ដើម្បីចាត់ការ​បន្ត។​ កិច្ចប្រតិបត្តិការ បានបញ្ចប់ នៅវេលា​ម៉ោង​៤​ ​និង​១០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ពុំមាន​បាតុភាព​អ្វី​ឡើយ៕

Unnamed %281%29
adverise with khmeread
Loading ad ...