samsung-banner
adverise with khmeread

កូរ​អ្នក​ថត​ឡើង​វិល​! គូស្នេហ៍​នៅ​បាងកក ដើរ​ថត​តាម​កន្លែង​លក់​អាហារ​តាម​ចិញ្ចើមថ្នល់ តែ​មើលទៅ​រ៉ូ​មែន​ទិ​ក​មិនធម្មតា​

1

    ​លោក Sanit Nititgultanon ជួប​បញ្ហា​ប្រឈម​ដូច​អ្នក​ថតរូប​ទូទៅ​ដែរ នៅពេល​និយាយ​ដល់​ការថតរូប​អាពាហ៍ពិពាហ៍​ឱ្យ​ប្ដី​ប្រពន្ធ​ឈ្មោះ Max និង Mint​។​

​    ​លោក Sanit Nititgultanon និយាយថា "​ខ្ញុំ​បាន​សួរ​ប្ដី​ប្រពន្ធ​ថា​តើ​មាន​អ្វី​ពិ​សេ​សម្រាប់​ថត​ដែរ​ទេ ប៉ុន្ដែ​ពួកគេ​និយាយថា​ពួកគេ​ចូលចិត្ត​ដើរ​ចុះឡើង​និងរ​កអី​មក​បរិភោគ​។ ដូច្នេះ​រឿង​ដំបូង​ដែល​ចូលមកក្នុង​គំនិត​របស់ខ្ញុំ​គឺ​ត្រូវ​ទៅ​ភោជនីយដ្ឋាន​សំណព្វ​របស់​ពួកគេ​"​។​

​    ​ប្ដី​ប្រពន្ធ​នេះ​បាននាំគ្នា​ទៅ​ថត​នៅ​ហាង​លក់​អាហារ​តាមផ្លូវ​ជាច្រើន រាប់​តាំងពី​ហាង​លក់​បាយ​មាន់ រហូតដល់​ហាង​លក់​មី​ស្រុស​ពង​ទា នៅ​ថ្ងៃ​ថតរូប​មុន​រៀបការ ដោយ​ចំណាយពេល​ធ្វើដំណើរ​ពេញទី​ក្រុង​បាងកក​ដើម្បី​ស្វែង​រកមើល​កន្លែង​ណា​ដែល​ទំនង​ដើម្បី​ចូលទៅ​ទទួលទាន​អាហារ​ផង និង​ថង​រូប​ផង​។​

​    ​នេះ​អាច​និយាយបានថា​គឺជា​ស្ទីល​ថត​មុន​រៀបការ​ថ្មី​មិន​ធ្លាប់មាន ដែល​ពួកគេ​រំលឹក​អនុស្សាវរីយ៍​ដ៏​សំខាន់បំផុត​របស់​ពួកគេ​ដើម្បី​ធ្វើជា Pre-Wedding យ៉ាង​អស្ចារ្យ​។​

​    ​ពួកគេ​បាន​បង្ហោះ​រូបភាព Pre-Wedding របស់​ពួកគេ​នៅលើ Facebook មាន​អ្នក Like រហូតដល់​ទៅជា​ង ៣១.០០០​នាក់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់