ចាប់ខ្លួន​តាម​ដីកា​...​ថែម​ថ្នាំញៀន​មួយកញ្ចប់​ទៀត

    កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ​បាន​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃទី​២៣ ​ធ្នូ ​២០១៦ យោងតាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា ហើយ​នៅពេល​ចាប់ខ្លួន​ដកហូត​បាន​ថ្នាំញៀន​ ១​ កញ្ចប់​ថែមទៀត។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ​សុខ វិសាល ភេទ​ប្រុស អាយុ១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លើកដែក ឃុំ​លើកដែក  ស្រុ​​កកោះ​ធំ ខេត្តកណ្តាល។​ ចាប់ខ្លួន​តាម​ដីកា​លេខ​៤៦៣​ដ​.​ច​.​ខ​ចុះ​ថ្ងៃទី​២៩.០៧.២០១៤​ របស់លោក ​ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តកណ្តាល ពីបទ​៖ ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៥.១០.២០១២ ​នៅ​ភូមិ​លើកដែក ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល។​

    បច្ចុប្បន្ន បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ។ ​ចំណែក​បទល្មើស​ជាក់ស្ដែង ករណី​រក្សាទុក​ដោយ​ខុសច្បាប់ នៅ​សារធាតុ​ញៀន មូលហេតុ​ពេល​ចាប់ខ្លួន​ជននេះ មាន​លាក់ទុក​ថ្នាំញៀន​ម៉ា​ទឹកកក​០១​កញ្ចប់​នៅជាប់​ខ្លួន​៕

Untitled 1
adverise with khmeread
Loading ad ...