មាន​ដឹង​ទេ​? លោកអ្នក​សព្វថ្ងៃ​កំពុង​ទទួលទាន​បង្កង​ខុស​ទំនង​ទាំងស្រុង​! ពិសា​តាមរបៀប​ថ្មី​ធានា​ឆ្ងាញ់​ហួស​ថ្លែង​

    ​លោកអ្នក​ប្រហែលជា​គិតថា ដើម្បី​ទទួលទាន​បង្កង​បំពង​ក្តៅៗ គឺ​គ្រាន់តែ​ជ្រលក់​បង្កង​ចូល​ខ្លាញ់ រួច​ដាក់​ចាន ពិសា​តាម​ការគួរ ជាការ​ស្រេច​! ប៉ុន្តែ​ការយល់​ឃើញបែបនេះ​គឺ​ខុស​ទាំងស្រុង ព្រោះ​វា​ធ្វើឱ្យ​សាច់​បង្កង​ពិសា​ផ្សេង និង​ខួរបង្កង​ពិសា​ដាច់ដោយឡែក​ពីគ្នា ជាហេតុ​ធ្វើឱ្យ​ការទទួល​ទាន​បង្កង មិន​អស់​សក្តានុពល​រសជាតិ​របស់​វា​ទេ​។ 

​    ​ដើម្បីឱ្យ​គ្រប់​សាច់​បង្កង​ជាប់​រសជាតិ​ខួរ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​វា លោកអ្នក​គ្រាន់តែ​អនុវត្តតាម​វិធី​ខាងក្រោម​៖

​    ​១. វះ​បង្កង​ជា ២ 
​    ​២. ដាក់​ក្នុង​ខ្លាញ់​បំពង​កុំឱ្យ​ឆ្អិន​ខ្លាំងពេក  
​    ​៣. ពេល​បំពង ត្រូវ​ផ្ងារ​ខាង​សាច់​បង្កង​មកលើ ចៀសវាង​ហូរ​ខួរបង្កង​ចូល​ខ្លាញ់​អស់​
​    ​៤. បន្ទាប់មក​ដួស​ដាក់​ចាន ជ្រលក់​ជាមួយ​ទឹកគ្រឿង​តាម​ចំណង់​ចំណូលចិត្ត​

​    ​ធ្វើបែបនេះ លោកអ្នក​អាច​ដួស​សាច់​បង្កង​យ៉ាង​ងាយស្រួល និង​យក​សាច់​នោះ​ជ្រលក់​ជាមួយ​ខួរ គួបផ្សំ​ជាមួយ​ទឹកជ្រលក់​ដ៏​ឆ្ងាញ់ ដែល​មើលទៅ​ពិតជា​គួរឱ្យ​ស្រក់ទឹកមាត់​ជាទីបំផុត​។ កុំ​ភ្លេច​អនុវត្ត​ទាំងអស់គ្នា ដើម្បី​ទទួលបាន​រសជាតិ​អស់​សក្តានុពល​ពីសា​ច់ប​ង្ក​ង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត