បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់​ អឺរ៉ុប​

    ភ្នំពេញ ​៖ ​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ បាន​គាំងបេះដូង​ស្លាប់​នៅក្នុង​បន្ទប់ទឹក រហូត​ទាល់តែ​ធុំក្លិន​ស្អុយ ទើបបាន​ម្ចាស់​ផ្ទះសំណាក់​ដឹង រួច​រាយការណ៍​ប្រាប់​ប៉ូលិស ហើយ​ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា​ដោយសារ​គាត់​ប្រើប្រាស់​គ្រឿង​លើស​កម្រិត។​

    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ នៅ​ចំណុច​បន្ទប់​លេខ​២០៣ ជាន់​ទី​២ នៃ​ផ្ទះសំណាក់​យីហោ​អឺរ៉ុបដែលមាន​ទីតាំង​លេខ​៥១​ផ្លូវ​លេខ​១៣៦ ក្រុម​២០ ភូមិ​១៣ ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជនបរទេស​ដែល​គាំងបេះដូង​ស្លាប់​នោះ​ឈ្មោះ Wooldrige William Dexter ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៩ ជនជាតិ​អាមេរិកាំង កាន់​លិខិតឆ្លងដែន​លេខ​៤៥៩២២៣៩៩៨​មុខរបរ​ទេស​ចរាច​រណ៍ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ។​

    យោងតាម​ប្រភព​ព័​ត៌មាន​ពី​ឈ្មោះ​ នូវ សុខលី ជា​អ្នក​ទទួលភ្ញៀវ​ផ្ទះសំណាក់​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា ជនបរទេស​រងគ្រោះ​បានមក​ជួល​បន្ទប់​កើតហេតុ​ស្នាក់នៅ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦, ​លុះដល់​ថ្ងៃទី​២០ ខែ ឆ្នាំ​ដដែល​វេលា​ម៉ោង​១២ ជនរងគ្រោះ​ចុះមក​បង់ថ្លៃ​បន្ទប់​រួច​ឡើង​ទៅវិញ។​

    បន្ទាប់មក​ស្រាប់តែ​លែងឃើញ​ចេញចូល​ដូច​សព្វដង​ដល់​ថ្ងៃទី​២២​ ​ខែ​ឆ្នាំ​ដដែល​ដោយមាន​ការសង្ស័យ​ក៏​ឡើងទៅ​បើកទ្វារ​បន្ទប់​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​អង្គុយ​ស្លាប់​នៅក្នុង​បន្ទប់ទឹក​រហូត​ធំ​ក្លិនស្អុយ​ទៅហើយ រួម​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

    ឆ្លងតាម​ការពិនិត្យរ​បស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា បុរសរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ក់​ហ្វី និង​មេ​តំ​ហ្វី​តា​មីន ហួស​កម្រិត ទើប​បណ្ដាល​ឱ្យ​គាំងបេះដូង​ស្លាប់​តែម្តង​។​

    បច្ចុប្បន្ន​សព​បាន​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread