សន្សំ​លុយ​ជាមួយ​វិធី​ធ្វើ​កាហ្វេ​សូកូឡា​ស្តង់ដារ​អន្តរជាតិ​នៅផ្ទះ​ដោយ​ខ្លួនឯង មិនចាំបាច់​ទៅ​ហាង Starbucks

    ​លោកអ្នក​ចូលចិត្ត​ពិសា​កាហ្វេ​ស្តង់ដារ​អន្តរជាតិ ប៉ុន្តែ​មិន​ចង់​ចំណាយ​អស់​ច្រើន មែន​ទេ​? សាកល្បង​វិធី​ធ្វើ​កាហ្វេ​សូកូឡា​ស ហៅថា White Chocolate Mocha នេះ​ទៅ ប្រើ​វិធី​ធ្វើ​យ៉ាង​សាមញ្ញ និង ចំណាយ​អស់​តិច​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​៖
​    ​- រំលាយ​ដុំ​សូកូឡា ស ២ ទៅ ៣ ស្លាបព្រា​បាយ ក្នុង​ទឹកដោះគោឆៅ ១/៤ នៃ​ពែង ដែល​ដាំ​ពុះ​លើ​ភ្លើង​។ 
​    ​- ពេល​សូកូឡា​រលាយ​សព្វ​អស់ហើយ​នោះ ដក​ចេញពី​ភ្លើង​។ 
​    ​- ដាក់​ម្សៅ​វ៉ាន់​នី​ឡា​កន្លះ​ស្លាបព្រា​កាហ្វេ (​មិនបាច់​ដាក់​ក៏បាន​)​។ 
​    ​- ចាក់​កាហ្វេ​ចាស់​ចូល​ឱ្យ​ជិត​ពេញ​មួយ​ពែង​។ 
​    ​- រួច​បន្ថែម​ក្រែ​ម​ពីលើ​តាម​ចំណង់​ចំណូលចិត្ត ជាការ​ស្រេច​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត