Cristiano Ronaldo តារា​ឆ្នើម​របស់ Real Madrid ផ្ញើ​សារ​លើកទឹកចិត្ត​កុមារ​ស៊ី​រី ហើយ​ថា​ពួកគេ​ជា "​វីរបុរស​ពិតប្រាកដ​"

    ​តារា​ឆ្នើម​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo បាន​ផ្ញើ​សារ​មួយ​ឃ្លា​នៃ​ការគាំទ្រ​របស់ខ្លួន ទៅដល់​កុមារ​ក្នុងប្រទេស​ស៊ី​រី​។​

​    ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​បាន​ជួបនឹង​វិបត្តិ​សង្គ្រាមស៊ីវិល​ដ៏​អាក្រក់​ចាប់តាំងពី​ឆ្នាំ​២០១១ ខណៈដែល​បច្ចុប្បន្ន​អំពើ​ឃោរឃៅ​ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈដែល​ប្រជាន​ជន​ស៊ីវិល​ត្រូវបាន​កំណត់​គោលដៅ និង​ត្រូវបាន​សម្លាប់​។​

​    ​ម្ចាស់​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​ពិភពលោក Ballon d’Or បាន​ផ្ញើ​សារ​ទៅ​ពួកគេ​នៅក្នុង​ការ​បង្ហោះ​វីដេអូ​មួយ​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram របស់ខ្លួន​។​

​    ​Ronaldo បាន​សង្កត់ធ្ងន់​បំផុត​ទៅលើ​កុមារ​ដែល​ស្ថិតនៅ​ក្នុងប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាមរ៉ាំរ៉ៃ​មួយ​នេះ ដោយ​និយាយថា​ពួកគេ​នឹង​ជា "​វីរបុរស​" ហើយ​រំ​ឮ​ក​ទៅដល់​ពួកគេ​ថា ពួកគេ​គឺ​នៅតែ​ស្ថិតនៅក្នុង​ខួរក្បាល​របស់​ពិភពលោក​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ​បាន​និយាយ​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ម្នា​ក់ស​ម្រា​ប់​អង្គការ​សង្គ្រោះ​កុមារ Save the Children ថា "​នេះ​គឺ​សម្រាប់​កុមារ​នៃ​ប្រទេស​ស៊ី​រី​។ យើង​ដឹងថា​អ្នក​កំពុង​ទទួលរង​នូវ​ទុក្ខវេទនា​ជាច្រើន​។ ខ្ញុំ​គឺជា​កីឡាករ​ដ៏​ល្បីល្បាញ​ម្នាក់ ប៉ុន្តែ​អ្នក​គឺ​ពិតជា​វីរបុរស​ពិតប្រាកដ​។ កុំ​បាត់បង់​ក្តីសង្ឃឹម​របស់​អ្នក​។ ពិភពលោក​មួយ​នេះ​នៅ​ជាមួយ​អ្នក​។ យើង​ខ្វល់​ពី​អ្នក​។ ខ្ញុំ​នៅ​ជាមួយ​អ្នក​"៕

Cristiano ronaldo real madrid kashima fifa club world cup final 18122016 il5efoh5hgwn1xjlt4kt3faqt adverise with khmeread
ប្រភព៖ Goal