Crystal Palace តែងតាំង​លោក Sam Allardyce ជា​អ្នកចាត់ការ​ទូទៅ​ជំនួស​លោក Alan Pardew

    ​ក្លឹប Crystal Palace បានតែងតាំង​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក Sam Allardyce ជា​អ្នកចាត់ការ​ថ្មី​របស់ខ្លួន នៅលើ​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំកន្លះ គឺ​មួយថ្ងៃ​បន្ទាប់ពី​ការបណ្តេញ​លោក Alan Pardew​។​

​    ​Pardew ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​បច្ចុប្បន្ន​ក្លឹប​បាន​ឈរ​នៅលើ​លេខ​រៀង​ទី​១៧ ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ត្រឹម ១​ប្រកួត​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ចំនួន ១១​លើក​។​

​    ​Allardyce បាន​បាត់​មុខ​ពី​តួនាទី​ជា​អ្នកចាត់ការ ចាប់តាំងពី​បាន​លាលែង​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស បន្ទាប់ពី​ចូលកាន់​កាប់​បាន​ត្រឹម​រយៈពេល ៦៧​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​មានរឿង​អាស្រូវ​ដ៏​ក្តៅគគុក​ក្នុងប្រទេស​អង់គ្លេស​។​

​    ​អ្នកចាត់ការ​ទូទៅ​វ័យ ៦២​ឆ្នាំ​រូបនេះ នឹង​បង្វឹក​កូនក្រុម​របស់ខ្លួន​ជា​លើកដំបូង​នៅថ្ងៃនេះ មុនពេល​ដែល Crystal នឹងធ្វើ​ការប្រកួត​ជាមួយនឹង Watford៕

 93113115 allardyce pardew rex
adverise with khmeread