samsung-banner
adverise with khmeread

Oscar ផ្ញើ​សារ​រំភើបចិត្ត​មួយ​ទៅ​ប្រិយមិត្ត​តោ​ខៀវ មុន​ត្រៀមខ្លួន​វេច​បង្វិច​ទៅ​កើប​លុយ​នៅ​ចិន​

Oscar1

    ​Oscar បាន​បំបែក​ភាព​ស្ងៀមស្ងាត់ បន្ទាប់ពី​តោ​ខៀវ Chelsea បាន​ទទួលស្គាល់ថា ខ្សែបម្រើ​រូបនេះ​នឹង​ត្រៀមខ្លួន​ចូលរួម​ជាមួយនឹង​ក្លឹប Shanghai SIPG​។​

​    ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ នឹងចូលរួម​ជាមួយ​ក្លឹប​ប្រទេស​ចិន​នេះ​ក្នុង​ទីផ្សារ​រដូវក្តៅ​ខាងមុខ សម្រាប់​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន​លើសពី ៦០​លាន​ផោន បន្ទាប់ពី​បានចាប់ផ្តើម​ការប្រកួត​ក្នុង​ឈុត​ជម្រើស​ដំបូង​បាន​ត្រឹម​ប្រាំ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​ក​ក្រោម​ការដឹកនាំ​របស់លោក Antonio Conte​។​

​    ​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់ Chelsea បាន​ព្រលយ​ពាក្យ​ថា ការប្តូរ​ទម្រង់​លេង ៣-៤-៣ របស់ Conte គឺជា​ហេតុផល​ដ៏​ធំ​មួយ​សម្រាប់​ការចាកចេញ​របស់ Oscar ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ពុំមាន​អារម្មណ៍​ថ្នាំងថ្នាក់​ចិត្ត​ជាមួយ​ក្លឹប​ទេ​។​

​    ​Oscar បានបញ្ជាក់​នៅក្នុង​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា "​ខ្ញុំ​ចង់​អរគុណ​ទៅដល់ Chelsea ម្ចាស់​ក្លឹប និង​រាល់​បុគ្គលិក​ទាំងអស់ ដែល​បានធ្វើឱ្យ​ពេលវេលា​របស់ខ្ញុំ​នៅ​ក្លឹប​មាន​ភាព​អស្ចារ្យ​ជា​បំផុត​។ ជា​រឿង​មួយ​ដ៏​អស្ចារ្យ​បំផុត អរគុណ​ទៅដល់​ប្រិយមិត្ត Chelsea អ្នក​ពិតជា​អស្ចារ្យ ហើយ​ខ្ញុំ​ពិតជា​មាន​កិ​ត្ត​យស​ដែល​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ក្លឹប​របស់​អ្នក យើង​បានឈ្នះ​ពាន​ដ៏​អស្ចារ្យ​មួយចំនួន​ជាមួយគ្នា UEFA EUROPA LEAGUE, LEAGUE CUP ហើយ​ពិតណាស់ PREMIER LEAGUE CHAMPIONS !!!! អ្នកនឹង​តែងតែ​ជាទី​កន្លែង​ដ៏​ពិសេស​បំផុត​មួយ​នៅក្នុង​បេះដូង​របស់ខ្ញុំ​"៕

adverise with khmeread

មតិយោបល់