adverise with khmeread 111

យក​ម្សៅ​មេនំ​ប៉័ង​លាប​ក្រោម​ភ្នែក​អ្នកនឹង​ឃើញ​រឿង​អព្ភូតហេតុ​កើតឡើង​!

​    ​ម្សៅ​មេនំ​ប៉័ង​មាន​អត្ថប្រយោជន៍​ជាច្រើន ដោយ​វា​អាច​ប្រើ​ដើម្បី​សម្រាប់​ការលាង​សម្អាត​ផ្សេងៗ ប្រើ​ក្នុង​រូបមន្ត​ថែ​សម្រស់ ប្រើ​សម្រាប់​បំបាត់​ជាតិពុល និង​រឿង​ជាច្រើន​ទៀត​។ មិត្ត​នារី​នឹង​ស្រឡាញ់​ចូលចិត្ត​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​របស់​ម្សៅ​មេនំ​ប៉័ង​នៅពេល​ប្រើ​វា​ធ្វើជា​ផលិតផល​សម្រស់​។ 

​    ​មនុស្ស​ភាគច្រើន​សុទ្ធ​តែមាន​ស្នាម​ខ្មៅ និង​ស្នាម​យារ​ធ្លាក់​នៅក្រោម​រង្វង់​ភ្នែក ហើយ​ពួកគេ​សុទ្ធតែ​ចង់​កម្ចាត់​នូវ​បញ្ហា​នេះ​។ វា​ជា​បញ្ហា​ទូទៅ ព្រោះ​ស្បែក​ត្រង់​កន្លែង​នេះ​មាន​សភាព​ស្តើង ដូច្នេះ​វា​ងាយ​នឹង​ធ្វើឱ្យ​រូប​សម្រស់​មើលទៅ​ហាក់​មាន​ភាព​នឿយហត់ និង​ចាស់​ជាង​វ័យ​ណាស់​។ គ្មាន​នរណាម្នាក់​ចង់បា​ន​ស្នាម​ខ្មៅ និង​យារ​ធ្លាក់​បែបនេះ​ទេ​។ វារឹតតែ​ធ្វើឱ្យ​ខកចិត្ត​នៅពេល​អ្នក​នៅតែមាន​ស្នាម​ខ្មៅ​ទោះបី​បាន​គេង​គ្រប់គ្រាន់​ក្តី​។ 

​    ​ម៉ាស​មុខ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ផ្ទុក​នៅក្នុង​ម្សៅ​មេនំ​ប៉័ង​។ គ្រឿងផ្សំ​មួយ​នេះ​នឹង​ជួយ​បំបាត់​នូវ​ស្នាម​ខ្មៅ និង​ស្នាម​យារ​ធ្លាក់​នៅក្រោម​រង្វង់​ភ្នែក​ក្នុងពេល​ដ៏​ឆាប់រហ័ស​បំផុត​។ 

​    ​អ្នក​ចាំបាច់​ត្រូវមាន​៖
​    ​- ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកតែ ឬ​ទឹក​ក្តៅ​មួយ​កែវ​។ 

​    ​វី​ធី​ធ្វើ​៖
​    ​ដាក់​ម្សៅ​មេនំ​ប៉័ង​នៅក្នុង​ទឹក​ក្តៅ​ឬ​ទឹកតែ រួច​ច្របល់​វា​ឱ្យ​សព្វ​។ ដាក់​សំឡី​មួយចំនួន​ចូលក្នុង​ម្សៅ​លាយ​ហើយ រួច​យកមក​បិត​ក្រោម​ភ្នែក​រយៈពេល ១០ ទៅ ១៥ នាទី​។ បន្ទាប់មក​លាង​សម្អាត​មុខជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​អ្នកនឹង​ពេញចិត្ត​ជាមួយនឹង​លទ្ធផល​របស់​វា​ជាមិនខាន​៕ 

adverise with khmeread
ប្រភព៖ ម៉ាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់