មិន​ត្រឹម​ជា​ឪពុក​ទេ ជា​កំពូល​វីរបុរស​ថែមទៀត​! សង្គ្រោះ​កូន​ពី​ម​ច្ចរាជ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

    ​ដូច​ក្នុង​ភាពយន្ត​ហូ​លី​វ៉ូ​ដពិតៗ​! ជាង​ប៉ះ​កង់​ម្នា​ក់បាន​ជួយសង្គ្រោះ​កូន​ពីរ​នាក់​របស់គាត់​ពី​ការបុក​របស់​រថយន្ត​មួយគ្រឿង ជាមួយនឹង​ការជួយ​សង្គ្រោះ​មិនគួរ​ឱ្យ​ជឿ​របស់គាត់​។​

​    ​វីដេអូ​បង្ហាញ​ពី​បុរស​ម្នាក់រ​ត់ទៅ​ចាប់​កូន​របស់គាត់​ពីរ​នាក់​ពី​ការបុក​របស់​រថយន្ត​មួយគ្រឿង​បើក​រអិលចុះមក​យ៉ាង​លឿន​សំដៅ​មករ​កកូន​របស់គាត់​។ ហើយដោយ​ចៃដន្យ​ផងដែរ​នោះ គាត់​បាន​បែរ​ខ្លួន​ទៅក្រោយ បន្ទាប់មក​ក៏​ឃើញ​កូន​របស់គាត់​ពីរ​នាក់​កំពុង​ដើរ ស្រាប់​តែមាន​រថយន្ត​មួយ​សំដៅ​ឆ្ពោះ​មករក​យ៉ាង​លឿន​។​

​    ​ដោយ​គ្មាន​ភាពភ័យខ្លាច​នឹង​ការស្លាប់ ឪពុក​ជនជាតិ​ឥណ្ឌូនេស៊ី​រូបនេះ​បាន​ស្ទុះ​ទៅ​ចាប់​កូន​របស់គាត់​ទាំងពីរ​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

​    ​វីដេអូ​នេះ​មាន​អ្នកមើល​រហូតដល់​ទៅ​ជាង ៣ លាន​ដង និង​ស៊ែរ​រាប់ម៉ឺន​ដង នៅលើ​ផេ​ក Anwar Sutanto Chen ហើយ​ទីកន្លែង​កើតហេតុ​នៅក្នុង​ទីក្រុង Kota Jambi ប្រទេស​ឥណ្ឌូនេស៊ី​៕

 

Untitled 1
adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

Loading ad ...