samsung-banner
adverise with khmeread

​ពូ​ទីន​ផ្ញើលិខិត​ជូនពរ​ត្រាំ​ក្នុងឱកាស​បុណ្យ​ណូអែល​ឱ្យ "​មាន​សុខ​ភាពល្អ សុខ​សប្បាយ និង​ជោគជ័យ​" ក្រោយ​លេង​ពាក្យសម្តី​អំពី​ការប្រណាំង​ប្រជែង​នុយក្លេអ៊ែរ​

1

​    ​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ​ពូ​ទីន បាន​សរសេរ​លិខិត​ទៅកាន់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ ជាមួយ​ការស្វាគមន៍​នូវ​បុណ្យ​ណូអែល​និង​ឆ្នាំ​ថ្មី និង​អំពាវនាវ​ឱ្យមាន​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹងមាំ​ក្នុង​ការងារ​ពិភពលោក​។​

​    ​រដ្ឋការ​អន្តរកាល​របស់​ត្រាំ​បាន​និយាយថា លិខិត​ផ្ញើមក​ដូ​ណា​ល់​ត្រាំ "​ជា​សំបុត្រ​ល្អ​បំផុត​ពី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​" គឺ​មួយថ្ងៃ​បន្ទាប់ពី​ត្រាំ​និង​ពូ​ទីន​បាន​ចូលរួម​វោហារ​ស័ព្ទ​ឆ្លងឆ្លើយ​គ្នា​ពី​ចម្ងាយ​អំពី​ការប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​។​

​    ​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ការគិត​របស់គាត់​ពិត​ជា​ត្រឹមត្រូវ​។ ខ្ញុំ​សង្ឃឹមថា ភាគី​ទាំងសងខាង​នឹង​អាច​ប្រកាន់ខ្ជាប់​គំនិត​ទាំងនោះ ហើយ​យើង​មិនចាំបាច់​ធ្វើដំណើរ​ផ្លូវ​ជំនួស​ផ្សេង​នោះទេ​"​។​

​    ​លិខិត​របស់​លោកពូ​ទីន​បាន​សួរសុខទុក្ខ​ផ្ទាល់ខ្លួន​ព្រមទាំង​បាន​អំពាវនាវ​ឱ្យមាន​ការចូល​រួមជាមួយ​គ្នា​ក្នុង​លក្ខណៈ​ស្ថាបនា​និង​ដោះស្រាយ​បញ្ហា​ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់