ស្រវឹងស្រា​ជោក! បើករថយន្ត​បុក​របាំ​ង​ថ្មហើយដេក​ដាក់ជើងជាន់ហ្គែរលង់លក់​យ៉ាង​ស្រួលបង្ក​ការភ្ញាក់ផ្អើល

    ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ឡើងជោកជាំ ហើយ​បើករថយន្ត​ម៉ាក​ Forb RANGER ទៅបុក​របាំង​ថ្ម​រួច​គៀប​ជាប់​ទៅមុខ​លេង​រួច និង​ដេក​លង់លក់​យ៉ាង​ស្រួល​នៅ​នឹង​កន្លែង។ មួយសន្ទុះ​ក្រោយ​ម្ចាស់រថយន្ដក៏​ជាន់​ហ្គែរ​បន្ថែម​ទាំង​មិនដឹង​ខ្លួន ​ធ្វើឱ្យកង់រថយន្ដវិលជាប់នឹង​របាំង​ថ្ម​កល់​ជាប់​ពីមុខ បណ្ដាល​ឱ្យ​ហុយផ្សែង​ទ្រលោម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ម្ចាស់​រថយន្ត​បង្ក​មាន​គ្រោះថ្នាក់ ក៏​សម្រេចចិត្ត​នាំគ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​ជួយសង្គ្រោះ​ម្ចាស់។ 

    ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​ចាក់អង្រែ​ក្រោម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ រថយន្ត​បង្ក​ម៉ាក​ Forb RANGER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL.8127 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ស្រវឹងស្រា​ឡើង​ជោកជាំ បានធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម ខ​ណៈមកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឱ្យទ្រូងផ្លូវ​និង​រថយន្ត​បង្ក​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច។​

    ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀតថា ក្រោយពី​កើតហេតុ បុរស​ដែល​ម្ចាស់​រថយន្ត​បង្ក​បាន​ដេក​លង់លក់​យ៉ាង​ស្រួល ដោយមាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ប្រជាពលរដ្ឋ​មក​គួ​ស​ទ្វារ ដាស់​យ៉ាងណា​ក៏​មិន​ក្រោក​ដែរ។ មួយសន្ទុះ​ក្រោយមកទៀត​បុរស​ដែល​ម្ចាស់​រថយន្ត​បង្ក​នោះបាន​ជាន់​ហ្គែរ​រថយន្ត​ទាំង​របាំង​ថ្ម​នៅ​កល់​ជាប់​នឹង​មុខ ធ្វើ​ឱ្យ​កង់​ក្រោយ​វិល​យ៉ាងខ្លាំង រួច​ហុយផ្សែង​ស្ងា​ម​ចេញពី​កង់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ម្ចាស់​រថយន្ត​បង្ក​មាន​គ្រោះថ្នាក់ ក៏​សម្រេចចិត្ត​នាំគ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​ជួយសង្គ្រោះ​ម្ចាស់​ចេញ​។ 

    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​ម្ចាស់​និង​រថយន្ត​បង្ក​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​៕​

15673281 1161115250670055 915953902 n
adverise with khmeread
Loading ad ...