samsung-banner
adverise with khmeread

ស្ត្រី​ចិន​ម្នាក់​កុម្ម៉ង់​ក្រុមហ៊ុន​នៅ​ឌុយ​បៃ​ដាំ​ពេជ្រ​និង​ស្រោម​មាស​លើ iPhone 7 បិត​រូប Donald Trump តម្លៃ​ជាង​១៥​ម៉ឺន​ដុល្លារ ទុក​ធ្វើ​ការដូ​បុណ្យ​ណូអែល​ដល់​លោក Trump

1

    ​Goldgenie គឺជា​ក្រុមហ៊ុន​លក់ទំនិញ​ប្រណិត​មួយ​ដ៏​ល្បីល្បាញ ដោយ​អ្វីៗ​សុទ្ធតែ​ស្រោបមាស​សម្រាប់​ភ្ញៀវ​មានទ្រព្យ​សម្បត្តិ​របស់ខ្លួន​។ ហើយ​កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​នេះ​ទើបតែ​បង្ហាញ​ទូរស័ព្ទដៃ iPhone 7 មាន​រូប Donald Trump បង្កើតឡើង​ដោយ​មាស​២៤​កា​រ៉ាត់ ជាមួយនឹង​ការដាំ​ពេជ្រ ហើយ​តម្លៃ​ថ្លៃ​រហូត​ទៅដល់ ១៥១.០០០ ដុល្លារ​។​

​    ​ក្រុមហ៊ុន​នេះ​មាន​ទីតាំងនៅ Sharjah ជិត​ទីក្រុង​ឌុយ​បៃ បាន​បង្កើត​ទូរស័ព្ទដៃ​នេះ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ស្ត្រី​ចិន​ម្នាក់​កាលពី​ខែ​មុន​។ លោក Frank Fernando អ្នកគ្រប់គ្រង​ហាង Goldgenie បាន​បដិសេធ​បង្ហាញ​ពី​ឈ្មោះ​អតិថិជន​នោះ ប៉ុន្ដែ​គាត់​បាន​និយាយថា គ្រួសារ​ដែល​ស្នើឱ្យ​បង្កើត​ទូរស័ព្ទ​នេះ​មាន​គោលបំណង​ចង់​ប្រគល់​វា​ឱ្យ​លោក​ប្រ​ធានា​ធីប​តី​ជាប់ឆ្នោត Donald Trump​។​

​    ​ក្រុមហ៊ុន​នេះ​បាន​ចំណាយពេល ១៨០ ម៉ោង​ដើម្បី​បង្កើត iPhone 7 Trump ហើយនឹង​បាន​បំពាក់​មុខងារ​អ៊ី​ន​គ្រីប​ថ្នាក់​យោធា​សម្រាប់​ការហៅ​ចេញ​ហៅចូល​លក្ខណៈ​ឯកជន​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់