ក្លឹបចិនហ៊ានផ្តល់ប្រាក់ឈ្នួល ៧០០.០០០ផោនក្នុងមួយសប្តាហ៍ឲ្យ វ៉េន រូនី

          ក្លឹប​នៅចិនហ៊ានផ្តល់ប្រាក់ឈ្នួលឲ្យ Wayne Rooney ៧០០.០០០​ផោន​ក្នុងមួយសប្តាហ៍​​ ដើម្បី​ចាកចេញពី​ក្របខណ្ឌ​ព្រីមីញ៉េ​លីក​ទៅ​លេងនៅចិន​រដូវ​កាល​ក្រោយ។

          មាន​ក្លឹបពីរ​នៅ​ក្របខណ្ឌ Chinese Super League កំពុង​ចាប់អារម្មណ៍​នឹង​ រូនី ខណៈ​ពេល​ប្រធាន​ក្រុម​ម៉េនឆេស្ទ័រ យូណាយធីត​និង​ក្រុមជម្រើស​ជាតិ​អង់​គ្លេស​​រូបនេះ​ អស់ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើសដំបូង​របស់យូណាយធីត​និង​ក្រុមជម្រើស​ជាតិ​អង់គ្លេសតទៅទៀត។

          ក្លឹប Guangzhou Evergrande Taobao ជា​ក្លឹប​អ្នក​មាន​បំផុត​នៅ​ប្រទេស​ចិន​និង​ក្លឹប Beijing Guoan បាន​ផ្តោត​គោលដៅ​លើ​កីឡាក​រវ័យ​៣១​ឆ្នាំ​រូបនេះ​ ដែលជា​តារាម្នាក់អាចជួយ​ឲ្យ​ក្របខណ្ឌ​បាល់ទាត់នៅ​ចិន​ឈាន​មួយ​កម្រិត​ទៀត​។

          Oscar របស់ឆេលស៊ី​ ថ្មីនេះ បាន​​ចូល​រួម​ជាមួយក្លឹប Shanghai SIPG ក្នុងកិច្ច​ព្រមព្រៀង​តម្លៃ​៥២​លាន​ផោន​ និង​មាន​ប្រាក់ឈ្នួល​៤០០.០០០​ផោន​ក្នុង​មួយសប្តាហ៍។ ចំណែក​អតីត​កីឡាករ​ម៉េនឆេស្ទ័រ ស៊ីធីនិង​ស៊ីធី​ Carlos Tevez ក៏ស្ថិតក្នុងដំណើ​រ​ឆ្ពោះទៅ​ក្លឹប Shanghai Shenhua ផងដែរ​ ដោយ​មានការ​សន្យា​ផ្តល់​​ប្រាក់​ឈ្នួល ៦១៥.០០០​ផោន​ក្នុងមួយសប្តាហ៍៕

Rooney w
adverise with khmeread
Loading ad ...