Amir Khan មានគម្រោងវិលមកកាន់សង្វៀនប្រកួតនៅឆ្នាំ២០១៧

          Amir Khan មាន​គម្រោង​វិលត្រឡប់​មក​កាន់សង្វៀន​ប្រកួត​នៅ​អង់គ្លេស​ជា​លើក​ដំបូង​ក្នុងរយៈ​ពេល​បួន​ឆ្នាំ​កន្លងទៅនេះ។ អតីត​ជើង​ឯក​ពិភព​លោក​រូប​នេះ​បាន​ខកខាន​មិន​បាន​បញ្ចេញសមត្ថភាព​ចាប់តាំងពី​ត្រូវ​គូប្រកួត Saul Alvarez វាយ​ឲ្យ​សន្លប់​ធ្ងន់​ធ្ងរ​កាល​ពី​ខែឧសភា។

          កីឡាករ​អង់គ្លេស​រូបនេះ​បាន​វះកាត់ព្យាបាល​ដៃបាក់ខាងស្តាំ​ ដែល​បាន​រំខានគាត់អស់​រយៈ​ពេល​១៣​ឆ្នាំ ហើយ​បាន​ត្រឡប់​មក​កាន់​ទីក្រុង San Francisco ដើម្បី​ចាប់ផ្តើម​ហ្វឹកហាត់​ឡើង​វិញ​ សម្រាប់ការ​ប្រកួត​នៅ​ខែមេសា​ឆ្នាំ​ក្រោយនេះ។

          Khan ដែល​ប្រពន្ធនិង​ឪពុក​ម្តាយ​បាន​ជាប់ពាក់ព័ន្ធនឹង​ជម្លោះ​សាធារណៈដ៏​ជូរ​ចត់​​នោះ​បាន​និយាយថា “​ខ្ញុំ​នឹងជួបជា​មួយអ្នក​ចាត់ការ Al Haymon បន្ទាប់ពី​បុណ្យ​ណូអែល​​ ប៉ុន្តែ​ខ្ញុំ​ចង់មានការ​ប្រកួតនៅ​អង់គ្លេស”។

          Khan បន្តថា “​វាស្រ័យ​លើគូប្រកួត​របស់ខ្ញុំ ថាតើ​គាត់ចង់​ធ្វើ​ដំណើ​រមក​អង់​គ្លេស​​ដែរ​ឬទេ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រកួតនៅ​ទឹកដី​អង់គ្លេស​ ពីព្រោះ​ខាន​ប្រកួតនៅ​អង់​គ្លេស​​យូរ​ហើយ។ ដៃរបស់ខ្ញុំ​ជា​ហើយ។ ខ្ញុំ​ស៊ាំនឹង​ការ​ដាល់ហើយ”។

          Khan ប្រកួត​លើក​ចុងក្រោយ​នៅអង់គ្លេស​ក្នុង​ឆ្នាំ​២០១៣ នៅពេល​កីឡាករ​រូបនេះ​យក​ឈ្នះ​លើកីឡាករ Julio Diaz នៅក្រុង Sheffield ៕

Amir 4 adverise with khmeread

មតិយោបល់