Nasri រីករាយលេងនៅ Sevilla ព្រោះនៅអេស្ប៉ាញសម្បូរស្រីស្អាត

    ​Samir Nasri បាន​បង្ហើប​ឱ្យដឹងពី​មូលហេតុ​ចម្បង​ថា​តើ ហេតុអ្វី​បានជា​គាត់​រីករាយ​រស់នៅ​លើទឹក​ដី​អេ​ស្ប៉ា​ញ​ជាមួយនឹង​ក្លឹប Sevilla ហើយ​ហេតុផល​ជាក់លាក់​ទាំងនោះ​មិន​ស្ថិតនៅលើ​ទីលាន​ទាំងស្រុង​នោះឡើយ​។​

​    ​តារា​បាល់​តា​ត់​អន្តរជាតិ​បារាំង ដែលមាន​ទំនាក់ទំនង​រយៈពេល​ខ្លី​ជាមួយ​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត Anara Antanes បាន​និយាយថា សេចក្តី​រីករាយ​របស់គាត់​គឺ​កើតឡើង​ដោយសារ "​អាហារ​ឆ្ងាញ់ និង​ស្រី​ស្អាតៗ​" ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​Nasri បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ចាប់តាំងពី​ចូលរួម​ជាមួយនឹង Sevilla ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​វែង ដោយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន​បី​គ្រាប់ នៅក្នុង​ការប្រកួត​ចំនួន ១៤​លើក អំឡុង​អាជីព​របស់គាត់​នៅលើ​ទឹកដី Ramon Sanchez Pizjuan Stadium ។​

​    ​តារាបាល់ទាត់​ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ថា គាត់​បាន​សួរ​ទៅ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola និង​មិត្ត​រួម​ក្រុម​សញ្ជាតិ​អេ​ស្ប៉ា​ញ Jesus Navas, David Silva និង Nolito អំពី Sevilla មុន​ពេលដែល​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​របស់ខ្លួន​៕

 

1
adverise with khmeread
ប្រភព៖ ដេលីមែល