កម្មករ​ធ្វើ​ទាខ្វៃ​ម្នាក់ ទិញ​ថ្នាំញៀន​ពីមុខ​វិទ្យាល័យ​បឹងត្របែក​ទៅ​ជក់ ​ជាប់​ខ្នោះ​របស់​ប៉ូលិស​ក្រុង​តាខ្មៅ​

    កណ្តាល ៖ ប៉ូលិស​ក្រុង​តាខ្មៅ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ជា កម្មករ​ធ្វើ​ទាខ្វៃ​ម្នាក់ បន្ទាប់ពី​ទិញ​ថ្នាំញៀន​ពីមុខ​វិទ្យាល័យ​បឹងត្របែក​ទៅ​ជក់​បែរជាទៅជាប់​ខ្នោះ​ នា​ថ្ងៃទី​២៣ ​ធ្នូ ២០១៦​ វេលា​ម៉ោង​១១ ​និង​២០​នាទី​យប់​នៅ​ចំណុច លើ​ផ្លូវ​លេខ​១០៧ ​មុខ​សាលា​វិទ្យាល័យ​ហ៊ុន សែន សេរីភាព ស្ថិតនៅ ក្នុងភូមិ​តាខ្មៅ​២ ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ រ៉ា ដា​លុច ​ភេទប្រុស អាយុ ២១ ឆ្នាំមាន​ស្រុក កំណើត​ភូមិតាខ្មៅ ​ឃុំតាខ្មៅ​ ស្រុកតាខ្មៅ ​ខេត្តកណ្តាល​សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​តាខ្មៅ ២ សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​មុខរបរ កម្មករ​ធ្វើ​ទាខ្វៃ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ថង់​ខ្ចប់​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ice) ០៩​កញ្ចប់ តូច ​(​មាន​កម្ទេច​ថ្នាំញៀន​បន្តិចបន្តួច​)​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង ផ្នែក​ប្រឆាំង​គ្រឿង​ញឿ​ន​និង​កម្លាំង របស់​ប៉ុស្តិ៍ តាខ្មៅ និង​ប៉ុស្តិ៍​ដើម​មៀន ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះ​ឃើញ​ជន​ល្មើ​ស កំពុង​ដើរ​តាមផ្លូវ សមត្ថកិច្ច​មានការ​សង្ស័យ ​បានធ្វើការ​ត្រួតពិនិត្យ ឃើញ​ជន​ល្មើ​ស បាន​លាក់ទុក​ថង់​ខ្ចប់​ថ្នាំញៀន​នោះ​នៅក្នុង​ជើងខោ​ខ្លី​ត្រឹម​ជង្គង់ ០៩ ​កញ្ចប់​តូច​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន មកកាន់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​តែម្តង​។​

    នៅ​ចំពោះមុខ​សម​ត្ថិ​ច្ច​ជនល្មើស​បាន​សារភាពថា ថង់​ថ្នាំ​ខាងលើ​ពិតជា​របស់ខ្លួន​មែន ដោយបាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ត្រង់ចំណុច​មុខ​សាលា​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ​៣៥ ម៉ឺ​ន​រៀល តែ​ខ្លួន​បាន​ប្រើប្រាស់​អស់​ខ្លះ​ហើយ ធ្លាប់​ចេះ​ប្រើ​នូវ​សារធាតុ​ញៀន​មាន​រយៈពេល​ ៥ ទៅ  ៦ ខែ​កន្លងមកហើយ។ ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់