adverise with khmeread 111

ប៉ូលិស​ព្រហ្មទណ្ឌចាប់​ជនសង្ស័យ​២​នាក់​ឆក់​កាបូប​ពី​បុរស​ជនជាតិ​ចិន

     ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​បានសម្រេច​កាល​វេលា​ម៉ោង​៤ និង​២០​នាទី ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១​កែង​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​ឈ្មោះ សុខ ចំរើន​អាយុ​២៧​ឆ្នាំ មុខរបរ​និង​
​ស្នាក់នៅ​មិន​ពិតប្រាកដ​និង​ឈ្មោះ ហេង ដា​រ៉ា អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាកនៅ​មិន​ពិតប្រាកដ​ដូចគ្នា ។​

      ប៉ូលិស​បន្តថា ដំបូង​បុរស​ម្នាក់​ជា​ជន​ជាតិចិន​បាន​ជិះ​ម៉ូតូ​កង់​បី មួយគ្រឿង ពណ៌​ក្រហម ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច ។​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​អត់​ពាក់​ស្លាក​លេខ​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មក​អែប​ជិះ​រួច​ឆក់យក​កាបូប​ពី​រងគ្រោះ​បានសម្រេច ។​

    ភ្លាមៗ​នោះ​ក៏​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌចំការមន​ក៏បាន​ធ្វើ​ដេញតាម​ពីក្រោយ​រហូតមកដល់​ចំណុច​ផ្លូវ​លេខ​៥១​កែង ផ្លូវ​លេខ​៣១០​ទើប​សមត្ថកិច្ច​បាន​ដក​កាំភ្លើង​បាញ់​២​គ្រាប់​ឡើងលើ​គំរាម​ជនសង្ស័យ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់