ឃាត់ខ្លួនក្មេងប្រុស​អាយុ ​១៥​ ឆ្នាំ​រំលោភ​ក្មេងស្រី​អាយុ​ ១២ ​ឆ្នាំ​បានសម្រេច​

    កណ្តាល ៖ មាន​ករណី​រំលោភ​សេពសន្ថវៈលើ​អនីតិជន​អាយុ​១២ ឆ្នាំ​កើតឡើង​ថ្ងៃទី​២៣ ​ធ្នូ ​២០១៦ ​ម៉ោង​៨​ និង​៣០​នាទី​យប់​កន្លងទៅ នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់​ណ្តា​ល ខេត្ត​ណ្តា​ល។ ​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលមាន​អាយុ​ទើប​១៥ ​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​២៤ ​ធ្នូ​នេះ។​

    ប៉ូលិស​យាយ​ថា ជនរងគ្រោះ​អាយុ​ ១២ ​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ នៅក្នុង​បន្ទុក​ឪពុកម្តាយ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ណេង សៀវគ័ង ហៅ​ក្រៅ គាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ (​ឃាត់ខ្លួន​) ២៤ ​ធ្នូ ​២០១៦ ក៏​ជា​អនីតិជន​ដែរ​។​

    ប៉ូលិស​បន្តថា នៅក្នុង​អំឡុងពេល ខែ​៦ ឆ្នាំ​២០១៦ នៅផ្ទះ​ឈ្មោះ ថា អាត មាន​ធ្វើបុណ្យ បច្ច័យបួន នៅ​យប់នោះ ជនសង្ស័យ​បាន​រំលោភ​ជនរងគ្រោះ​បានសម្រេច​១​ដង នៅ​ចំណុច​ពំនូកចំបើង តែ​ជនរងគ្រោះ មិនបាន​ប្រាប់​ឪពុកម្តាយ​ខ្លួន​។​

    លុះដល់​ថ្ងៃទី​២៣​ ធ្នូ ​២០១៦​ម៉ោង​៨​យប់ ជនរងគ្រោះ ត្រូវ​ម្តាយ​ប្រើ​ឱ្យទៅ​ទិញ​ស្ករ នៅផ្ទះ​ឈ្មោះ ធឹ​ម។ ​ពេល​ទិញ​បាន​រួចហើយ​ដើរ​ត្រឡប់មកផ្ទះ​វិញ ដល់ផ្ទះ​ឈ្មោះ ​ណង ចាន់ ស្រាប់តែ​ជនសង្ស័យ​ចាប់ដៃ ជនរងគ្រោះ​ទាញយក​ទៅ​ចម្ការ​អំពៅ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ បានសម្រេច។​

    ពេលធ្វើ​សកម្មភាព​រំលោភ​នោះ​ជនសង្ស័យ បាន​ចាប់​ហែក​ខោ ជនរងគ្រោះ​ទៀតផង ពេល​រំលោភ​រួច ហើយ​ជនសង្ស័យ បាន​គំរាម មិន​ឱ្យ​ប្រាប់​ឪពុក​ម្តាយ​ឡើយ។ ​ជនរងគ្រោះ​ដើរមក​ដល់ផ្ទះ បាន​ប្រាប់​ម្តាយ​របស់ខ្លួន​ពី​រឿងហេតុ​ទាំងនោះ​ម្តាយ​ជនរងគ្រោះ​នាំ​កូន​មក ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឫស្សី។

    លុះដល់​ថ្ងៃទី​២៤ ​ធ្នូ ​២០១៦ ម៉ោង​៧​នាទី ព្រឹក​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាក់​ការ​តាម​នីតិវិធី៕​

Untitled 1 adverise with khmeread

មតិយោបល់