ត្រូវគេ​លូកលាន់​ប្រដាប់ភេទ រត់​ប្តឹង​ប៉ូលិស មិន​ព្រម​ជួយ​បែរជា​បណ្តោយ​ឱ្យគេ​ព្រួត​គ្នា​វាយ​នាង​ថែមទៀត​

​    ​ឃ្លី​ប​វីដេអូ​ដែល​បង្ហាញ​ពី​ការ​អត់​ចិត្ត​និង​ព្រងើយកន្តើយ​មួយ​នៅក្នុង​សង្គម​មួយ​នៅ​រដ្ឋ Uttar Pradesh ក្នុង​ទីក្រុង Mainpuri ប្រទេស​ឥណ្ឌា ស្ត្រី​ម្នាក់​ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ​ហើយ​បន្ទាប់មក​ត្រូវបាន​វាយដំច្រំធាក់​ជាមួយ​ប្តី​របស់គាត់ ខណៈ​មនុស្ស​ជាច្រើន​បាននាំគ្នា​ឈរ​មើល ហើយ​ខ្លះទៀត​ថែមទាំង​សុខចិត្ត​ទាញ​កាមេរ៉ា​ថត​ទៀត​។​

​    ​វីដេអូ​ខាងក្រោម​នេះ​ដែល​បាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​សង្គម​តាំង​ពីថ្ងៃ​អង្គារ​សប្តាហ៍​នេះ បានបង្ហាញ​ពី​ក្រុម​បុរស​មួយក្រុម​បាន​យក​អំពៅ​វាយ​ស្ត្រី​និង​បុរស​ម្នាក់ ខណៈ​មនុស្ស​ជាច្រើន​បាន​ឈរ​មើល​ឧ​ប​ទ្ទេវ​ហេតុនេះ​ទៅវិញ​។ ស្ត្រី​ម្នាក់​នោះ​ចេញឈាម​ពេញមុខ​ប៉ុន្តែ​មិនមាន​នរណាម្នាក់​ចូល​អន្តរាគមន៍​ឡើយ​។​

​    ​យោងតាម​របាយការណ៍​ឱ្យដឹងថា កូនស្រី​របស់​ប្តី​ប្រពន្ធ​ទាំងពីរ​ក៏មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ផងដែរ ទោះយ៉ាងណា​ជនដៃដល់​បាន​រត់គេចខ្លួន​មុននឹង​ប៉ូលិស​មកដល់​។​

​    ​ពិរុទ្ធជន ដែល​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា Anand Yadav ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដោយ​ផ្អែកលើ​វីដេអូ​ខាងក្រោម​និង​សាក្សី ហើយ​ពាក្យបណ្តឹង​ត្រូវ​បានដាក់​ដើម្បី​ប្រឆាំងនឹង​រូបគេ​និង​ជនដៃដល់​ពីរ​នាក់​ទៀត​។​

​    ​យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ​កាសែត Patrika ឱ្យដឹងថា Vandana Tiwari និង Ashwin Tiwari បាន​សួរ​ផ្លូវ​ទៅកាន់​អាសយដ្ឋាន​មួយ​ក្នុង​តំបន់ Kishani Bazaar ប៉ុន្តែ​អ្នកស្រុក​ម្នាក់​បាន​ព្យាយាម​លូកលាន់​នារី​ក្នុង​វីដេអូ​។ ប្តី​ប្រពន្ធ​ទាំងពីរ​បាន​ព្យាយាម​តទល់​នៅពេល​ពួកគេ​ត្រូវបាន​ធ្វើបាប​។​

​    ​យោងតាម​របាយការណ៍ Zee News ឱ្យដឹងថា Vandana និង Arvind បានដាក់​ពាក្យបណ្តឹង​ជាមួយ​ប៉ូលិស​ក្នុង​តំបន់​ហើយ​បាន​គំរាម​បាញ់​ខ្លួនឯង​ប្រសិនបើ​ពិរុទ្ធជន​មិន​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់