ឃាត់​អ្នកលក់កាសែត​ម្នាក់​ជាមួយ​ថ្នាំញៀន​ ៣​​ កញ្ចប់​តូច​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បាន​ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១២ ​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​៩ ភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌឫស្សីកែវ ដោយ​ឃាត់​អ្នកលក់កាសែត​ម្នាក់​ក្នុងករណី​រក្សារ​ទុក​សារធាតុ​ញៀន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ផល និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ មុខរបរ​អ្នកលក់កាសែត ទីលំនៅ ផ្លូវ​រថភ្លើង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ដក​ហូត​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ៣​ កញ្ចប់​ថង់​តូច​។​

    ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី និង​បន្ត​រក​បក្ខពួក​បន្ថែម​ទៀត៕

Untitled 1 adverise with khmeread
Loading ad ...