សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផលិត​ក្រដាស​ពន្ធ កាត​គ្រី​ម៉ូតូ​-​ឡាន ...​ដ៏​ធំ​មួយ​នៅ​ដង្កោ​

    ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​កន្លែង​ផលិត​ក្រដាស​ពន្ធ កាត​គ្រី​ម៉ូតូ​-​ឡាន លតាប័ត្រ ប័ណ្ណបើកបរ​ម៉ូតូ ក្រដាស​ឈៀករថយន្ត​ក្លែងក្លាយ​ដ៏​ធំ​មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ ៧១A ផ្លូវ​លេខ០៩ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​នា​នៅ​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦​នេះ ព្រមទាំង​ដកហូត​វត្ថុតាង​ដ៏​ច្រើនសន្ធឹក​សន្ធាប់។​

    ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ចែ សុង ​ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក ចេង មុនី​រ៉ា អភិបាលរងខណ្ឌ​, លោក​វរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការ​ប៉ូលិស​ខណ្ឌដង្កោ ​រួមសហការ​ជាមួយ​មន្ត្រី​គយ​និង​មន្ត្រី​ពន្ធដា សាខា​ខណ្ឌដង្កោ​បាន​ចុះបង្ក្រាប​កាលពី​ល្ងាច​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស ម្នាក់​និង​ឆែកឆេរ​រកឃើញ​សម្ភារៈ​និង​ឧបករណ៍​ផលិត​មួយចំនួនធំ។​

    លោក​វរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មុននឹង​ឈានដល់​ការបង្ក្រាប​ទីតាំង​ខាងលើនេះ​ដំបូង​លោក​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​ថា​មាន​មនុស្ស​ចេញចូល​ច្រើន ហា​ក់មានអ្វី​ប​ង្ក្រ​ប់​នៅក្នុង​នោះ។​

    ដូច្នេះ​លោក​បានដាក់​កម្លាំង​តាមដាន​អស់​រយៈពេល​ជិត​៣​ខែ​មកហើយ ទើប​នៅ​ល្ងាច​ថ្ងៃទី២៣ ម្សិលមិញ​នេះ មាន​បុរស​ម្នាក់​ជា​បុគ្គលិក​ដែល​បម្រើការ​ក្នុង​ទីតាំង​ខាងលើ បាន​ជិះ​ម៉ូតូ​ដឹក​សម្ភារៈ​មួយ​កាបូបស្ពាយ​ចេញពី​ទីតាំង​សង្ស័យ ដូច្នេះ​កម្លាំង​លោក​ក៏បាន​ជិះ​តាម​និង​ធ្វើការ​ឃាត់ខ្លួន​សួរនាំ​នៅ​ចំណុច​ផ្លូវ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ​ជនសង្ស័យ​ឈ្មោះ ហ៊ឺ​ត ចិន ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​៧១​អា ផ្លូវ​លេខ​៩ បុរី​ពិភពថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។​

    ជាក់ស្តែង​រកឃើញ​ពន្ធ​ក្លែងក្លាយ​ចំនួន ៦​ មុខ រួមមាន​ក្រដាស​ក​លតាប័ត្រ​ពន្ធ​ផ្លូវ ក​លតាប័ត្រ​ពន្ធគយ កាត់​គ្រី​ម៉ូតូ កាត​គ្រី​ឡាន និង​ក្រដាស​ឈៀករថយន្ត ប័ណ្ណបើកបរ​យានជំនិះ​។​

    លោក​អធិការ​បន្តថា ក្រោយពី​ឃាត់ខ្លួន​ និង​ឆែកឆេរ​រកឃើញ​សម្ភារៈ​ទាំងនេះ​លោក​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ នឹង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ និង​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​៣​ដែល​ពាក់​ព័ទ្ធ​គឺ មន្ត្រី​គយ មន្ត្រី​ពន្ធដា និង​មន្ត្រី​សាធារណៈ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។​

    រួច​បន្តធ្វើ​ការឆែកឆេ​រ​ទីតាំង​ផលិត​រកឃើញ​សម្ភារៈ​ចំនួន​១៥​មុខ ប៉ុន្តែ​មានតែ​៦​មុខ​ទេ​ដែល​ក្រុម​សង្ស័យ​ទាំងនោះ​យកទៅ​ចែកចាយ​លក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី ខេត្ត ក្នុងតម្លៃ​ទាប​។​

    លោក ធៀ​ម ថា ប្រធាន​សាខាគយ​ខណ្ឌដង្កោ​បាន​លើកឡើងថា ពន្ធ​ឡាន​មួយគ្រឿង​តម្លៃ​រាប់ពាន់​ដុល្លារ ហើយ​បើ​ទីតាំង​ដែល​បង្ក្រាប​នាពេលនេះ​នៅ​បន្ត​អាជីវកម្ម​គឺ រដ្ឋ​បាន​បាត់បង់​ចំណូល​ជាតិ​ជាច្រើន ព្រោះ​ដោយសារ​អាជីវ​កម្មនេះ​អាច​ធ្វើក​លតាប័ត្រ​ពន្ធគយ​លក់​ជូន​ប្រជាពលរដ្ឋ​។​

    នា​ព្រឹក​ថ្ងៃនេះ​ទី២៤ ខែធ្នូ ឆ្នាំ២០១៦​នេះ កម្លាំងចម្រុះ​បាន​ចុះ​ដកហូតយក​សម្ភារៈ​ក្នុង​ទីតាំង​ផលិត​យកទៅ​រក្សាទុក​ប​ណ្តោះ​អាសន្ន​រង់ចាំ​ចំណាត់ការ ហើយ​ក្នុង​រង្វង់​ប្រតិបត្តិការ​ខាងលើនេះ ជា​លទ្ធផល​មាន​បញ្ជី​លម្អិត​ដូចខាងក្រោម ៖

Untitled 1
adverise with khmeread
Loading ad ...