ស្រី​ស្អាត​ចិន​ម្នាក់នេះ​រៀន​តែ​ភាសា​អង់គ្លេស​ទេ តែ​ខ្លាំង​បច្ចេកវិជ្ជា​! ឥឡូវ​កំពុង​ដុត​អារម្មណ៍​ស្រីៗ​គ្នាឯង​ឱ្យ​សង្វាតរៀន IT កុំឱ្យ​ចាញ់​ប្រុសៗ​

    ​នាង Naomi Wu ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​យន្ត​សិច​ស៊ី អាយុ ២៣ ឆ្នាំ ជា​អ្នករៀន​សរសេរ​កូដ​ដោយ​ខ្លួនឯង​និង​ជា​អ្នកបង្កើត​បច្ចេកវិជ្ជា​ដោយ​ខ្លួនឯង មកពី​ទីក្រុង Shenzhen ជា​អ្នក​ដែល​សង្ឃឹមថានឹង​ក្លាយជា​ផ្កាភ្លើង​ដុត​ការប្តេជ្ញាចិត្ត​ដល់​ស្ត្រី​ចិន​ឱ្យមាន​ចំណាប់អារម្មណ៍​ក្នុង​បច្ចេកវិជ្ជា​។​

​    ​ខណៈ Wu រៀន​អង់គ្លេស​ក្នុង​សាលា​របស់​នាង ប៉ុន្តែ​នាង​បាន​រៀន​ជំនាញ​បច្ចេកវិជ្ជា​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​តាមរយៈ WeChat​។ នេះ​បើ​យោងតាម​វេ​ប​សាយ China Daily​។​

​    ​នាង​បាន​បង្កើត​វត្ថុ​ចម្លែក​នៅលើ​បណ្ដាញ​យូ​ធូប​របស់​នាង ដែលមាន​អ្នក Subscriber រហូត​ទៅដល់ ១៣.០០០ ដង ហើយ​បាន​បើក​មជ្ឈមណ្ឌល​កណ្ដាល​ក្រុង Shenzhen ទៀតផង​។​

​    ​នាង​បាន​ចំណាយពេល​ទំនេរ​របស់​នាង​បំ​លែង​បន្ទប់​របស់​នាង​ទៅជា​បន្ទប់​កែច្នៃ​បែប​អេឡិចត្រូនិក​។ ហើយ​មាន​វត្ថុ​កែច្នៃ​របស់​នាង​មួយចំនួន​ដូចជា​អាវ​អំពូល LED និង​យន្តហោះ Drone ខ្នាតតូច​ទៀតផង​។​

​    ​ហើយ​កាលពី​ថ្មី​នេះ​នាង​បាន​បង្កើត​វត្ថុ​ចុងក្រោយបង្អស់​ឈ្មោះថា "Pi-Palette" ដែល​ប្រើ បច្ចេកវិជ្ជា Raspberry Pi 3 ជា​ប្រភេទ 3D ស្រដៀង​ទៅនឹង​ស្បែកជើង​កែង​អាច​កំណត់​កែង​ឡើង​ចុះ​បាន​របស់​នាង​ផងដែរ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...