កីឡាករម្នាក់សុំអង្វរ Neymar កុំញាក់បំបាក់មុខគាត់ក្នុងការប្រកួតរៃអង្គាសលុយជូនក្លឹប Chapecoense ប៉ុន្តែ Neymar អត់ខ្វល់

    ​ក្នុងអំឡុងពេល​មួយ ពេលដែល​អ្នក​ត្រូវ​ទទួល​ភារកិច្ច​រ៉ាប់​ក្នុងការ​ទប់ស្កាត់​កីឡាករ​សម្បូរ​ទៅដោយ​ប​ច្ចេ​ទេស​ម្នាក់​ក្នុង​ពិភពលោក ហើយ​ជាធម្មតា​អ្នកនឹង​មិន​ចង់​ទទួលបាន​ភាពអាម៉ាស់​នោះឡើយ​នៅ​ចំពោះមុខ​មិត្ត​របស់ខ្លួន ដូច្នេះ​តើ​អ្នកនឹង​ត្រូវធ្វើ​ដូចម្តេច​?

​    ​ជាការ​ពិតណាស់ សម្លឹង​ទៅ​មើល​វីដេអូ​ខាងក្រោម​នេះ វា​អាច​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក​ឡើយ​។​

​    ​វីដេអូ​មួយ​នេះ​បានបង្ហាញ​ពី​ទិដ្ឋភាព​របស់ Neymar កំពុង​គ្រប់គ្រង​បាល់​នៅ​នឹង​ជើង​របស់ខ្លួន ខណៈដែល​កីឡាករ​ម្នាក់ទៀត​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Fred កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុងការ​រារាំង​ដំណើរ​រ​បស់​គាត់ ដែល​ស្ថិតនៅក្នុង​ការប្រកួត​មិត្តភាព​មួយ​ដើម្បី​រៃអង្គាសប្រាក់​ជូន​ទៅដល់​ក្លឹប Chapecoense​។​

​    ​វា​ជា​រឿង​ដ៏​ពិបាក​មួយ​ក្នុង​រារាំង​ផ្លូវ​របស់​តារា​ឆ្នើម​របស់​អ្នក​មានបុណ្យ Barcelona ដោយ​បានដឹង​ជាមុន​នោះ Fred បាន​លន់តួ​អង្វរក Neymar កុំឱ្យ​បំបាក់មុខ​របស់ខ្លួន​។ យ៉ាងណាក្តី Neymar ហាក់ដូចជា​មិន​ទុក​មុខ​ឱ្យ​គូប្រជែង​ដ៏​កំសត់​របស់ខ្លួន​នោះឡើយ​៕

 

2
adverise with khmeread
ប្រភព៖ Mirror
Loading ad ...