បុរស​ជនជាតិ​អង់គ្លេស​ ២ ​នាក់​ស្លាប់​ក្នុង​ថ្ងៃ​តែមួយ​នៅ​ភ្នំពេញ​

    ភ្នំពេញ ៖ មាន​បុរស​ជនជាតិ​អង់គ្លេស​២​នាក់​ស្លាប់​ក្នុង​ថ្ងៃ​តែមួយ​នៅ​ភ្នំពេញ​ដោយ​សមត្ថកិច្ច​សង្ស័យថា​ស្លាប់​ដោយសារ​គាំងបេះដូង គឺ​ម្នាក់​ស្លាប់​នៅ​ខណ្ឌចំការមន និងម្នាក់ទៀត​ស្លាប់​នៅ​ខណ្ឌដូនពេញ។​

    ករណី​ទី​១- នៅ​ថ្ងៃ​២៤ ​ធ្នូ​ ២០១៦ ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​មាន​ជនបរទេស​ស្លាប់​នៅក្នុង​ផ្ទះ​៤៩ ជាន់​ទី​២ ផ្លូវ​៣១០ ភូមិ​២ សង្កាត់​បឹង​កេងកង​ទី​១  ខណ្ឌចំការមន។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជន​បរ​ទេ​ដែល​ស្លាប់​ឈ្មោះ Briercliffe Jonathan James ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ អង់គ្លេស​មុខរបរ អ្នកលក់​តាម​អន​ឡាញ។ ​មូលហេតុ​ស្លាប់​សមត្ថកិច្ច​មិនទាន់​ធ្វើ​កោសល្យវិច្ឆ័យ​នៅឡើយ។ កាន់​ប៉ាស្ព័រ​លេ ខ​524876227។​

    ករណី​ទី​២-​មាន​ករណី​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត​បាន​ស្លាប់​នា​វេលា​ម៉ោង​១២​​ និង៣០​នាទី​អា​ធ្រា​ត្រ​ថ្ងៃ​២៤​ ​ធ្នូ ​ឆ្នាំ​២០១៦ នៅ​ម៉ា​ត​យីហោ ​RS មាន​ទីតាំង​ផ្ទះ​៣៣​អឺ​០ ផ្លូវ​១៧៨ ក្រុម​៨​ភូមិ​២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។​

    ប៉ូលិស​មូលដ្ឋាន​និ​យា​យ​ថា សព​ឈ្មោះ​ Jonses MalcolmStanley​ ភេទ​ប្រុស​ឆ្នាំ​កំណើត​២៧ ​ធ្នូ​ ១៩៥០​ កាន់​លិខិតឆ្លងដែន​លេខ​1106300602​ ជា​អ្នក​ទេសចរណ៍​ចូល​តាម​ច្រក​ពោធិ៍ចិនតុង​កាលពី​ថ្ងៃ​២៥​ តុលា​ ឆ្នាំ​២០១៦​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​ចូល​បន្ទប់ទឹក​ម៉ា​ត​ ក្រោយមក​មេការ​ម៉ា​ត​មើលឃើញ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួល​ក៏​ស្រែកឱ្យគេ​ជួយ​។​ ពេលនោះ​មាន​ជនបរទេស ​២ ​នាក់​បាន​ទៅ​ជួយ​លើ​ដាក់​លើ​ឡាន​យកទៅ​មន្ទីរពេទ្យ​កាល​មែត្រ​។​ ពេលទៅដល់​គ្រូពេទ្យ​ពិនិត្យ​បញ្ជាក់ថា​គាត់​បាន​ស្លាប់​បាត់ទៅហើយ​។​

    ប៉ូលិស​បន្តថា នៅ​ខ្លួន​សព​មាន​លិខិត​ពិនិត្យ​សុខភាព​របស់​មន្ទីរ​ព​ហុ​​ព្យាបាល​សេ​តេ​បញ្ជក់​ថា​ជនរងគ្រោះ​មាន​ជំងឺ​បេះដូង​។ ​ដូចនេះ​សម​ត្ថកិ​ច្ច​បាន​សន្និដ្ឋានថា គាត់​ស្លាប់​គាំងបេះដូង​ដោយសារ​ជំងឺ​បេះដូង​។​ សព​ដំកល់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី៕

Untitled 1
adverise with khmeread
Loading ad ...