ដោយសារតែ​ការ​ប្រច័ណ្ឌ​លួងលោម​ប្រពន្ធ​យកទៅ​សម្លាប់ចោល​នៅ​ឡធ្យូង​

    រតនគិរី ៖ មាន​ករណី​ឃាតកម្ម​បានកើត​ឡើង​ចេញពី​ភ្លើង​ប្រច័ណ្ឌ​រហូត​ប្តី​ចុង​ ដែល​បាន​រួមរស់​ជាមួយគ្នា​ ៣ ​ឆ្នាំ​សម្លាប់​ប្រពន្ធ​យ៉ាង​ឃោរឃៅ​បំផុត​ដោយ​យក​ត្បូងចប​វាយ​ក្បាល​ពីក្រោយ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ បន្ទាប់ពី​ប្តី​បាន​ល្បួង​ប្រពន្ធ​ចូលក្នុង​ព្រៃ​ថា​ទៅ​ដុត​ធ្យូង​ព្រោះ​កន្លែង​នោះ​ប្តី​បានធ្វើ​ឡ​ទុក​សម្រាប់​ដុត​ធ្យូង តែ​ធាតុពិត​ប្តី​នេះ​ធ្វើ​សម្រាប់​រៀប​គម្រោង​សម្លាប់​ប្រពន្ធ​សោះ។​

    ប្តី​ប្រពន្ធ​នេះ​មាន​មុខរបរ​លក់ដូរ​បន្តិចបន្តួច​នៅក្នុង​ផ្សារ​រាត្រី ក្រោយពី​លក់ដូរ​ហើយ​ប្តី​ចិត្តឃោរឃៅ​រូបនេះ​បាន​ល្បួង​ប្រពន្ធ​ចូលទៅ​ក្នុងព្រៃ​ឡធ្យូង​ដែល​ប្តី​នោះ​រៀបចំ​ទុកជា​ស្រេច​នោះ​។​

    អំពើ​ឃាតកម្ម​គិត​ទុកជា​មុននេះ​កើតឡើង​កាលពី​ថ្ងៃ​២៣ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី ព្រោះ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ក្នុងព្រៃ​នោះគេ​បាន​ប្រទះឃើញ​ម៉ូតូ​ទុក​នៅក្បែរ​ព្រៃ​ផ្លូវ​ចូលទៅ​ឡធ្យូង​នោះ នៅ​ចំណុច​ក្បែរ​ចំការ​ស្វាយចន្ទី​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧៦ សិ្ថ​ត​ក្នុងភូមិ​តា​ស៊ុយ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី។​

    លុះ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ កូនស្រី​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ដោយ​បាត់​ម្តាយ​ជាង​១​ថ្ងៃ​ក៏​ដើររក​គ្រូទាយ​រហូតដល់​វត្ត​អូរ​ចេង​កូនស្រី​នោះ​ក៏​ប្រទះឃើញ​ឪពុកចុង ​​នៅក្បែរ​ចំការ​ស្វាយចន្ទី​ស្ថិតនៅ​ភូមិ​ថ្មដារ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

    សូមបញ្ជាក់​ផងដែរ​នៅលើ​ម៉ូតូ​នោះ​មាន​ពូថៅ​១ ទើប​កូន​នោះ​សម្រេចចិត្ត​មករក​ម្តាយ​កន្លែង​ក្នុងព្រៃ​ឡ​ដុត​ធ្យូង​នោះ​ដែល​ម្តាយ​ និង​ឪពុកចុង​ធ្លាប់​ចេញចូល​កន្លែង​នោះ​ក៏​ប្រទះឃើញ​ម្តាយ​ស្លាប់​នៅក្នុង​ឡ​ដូ​ត​ធ្យូង​នោះ​តែម្តង​។​

    ប៉ូលិស​និយាយថា ស្ត្រីជន​រងគ្រោះ​ឈ្មោះ ​ផន ពៅ អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រាំ ឃុំ​ដា ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ។​

    ចំណែក​ប្តី​ចុង​ឈ្មោះ​ ណា​ង អាយុ​៤៧​ឆ្នាំ ស្រុកកំណើត​ភូមិ​ច​ន្ទុ​ក ឃុំ​ពញាក្រែក ស្រុក​ពញា​ក្រែ​ក ខេត្ត​ត្បូងឃ្មុំ (​គេចខ្លួនបាត់​)។ ​មូលហេតុ​សម្លាប់​ដោយសារតែ​ការ​ប្រច័ណ្ឌ និយាយ​ជាមួយ​ប្រុស​ផ្សេង​មិនបាន។​

    ក្នុងករណី​ប្តី​ចុង​ស្លាប់​ប្រពន្ធ​នេះ​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​នោះ​គឺមាន​លុយ​ជាប់​នឹង​ខ្លួន​ចំនួន​៣​លាន​រៀល ក្រោយពី​លក់ដូរ​នៅ​ផ្សារ​រាត្រី​អស់​រយៈពេល​១​អាទិត្យ​នោះ។​

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​បាន​ចុះ​ធ្វើ​កោសល្យវិច្ឆ័យ​បញ្ជាក់ថា​ស្ត្រី​រងគ្រោះ​ដែល​ស្លា​ប់​នោះ​គឺ​ប្តី​វាយ​នឹង​ត្បូងចប ចំ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល​បណ្តាលឱ្យ​ផុង​រលា​ដ៏​ក្បាល​និង​បាក់ក ហើយ​បាន​អូស​សព​ទំលាក់​ចូលក្នុង​ឡ​ក្រប​ស្មៅ​ពីលើ​។​

    ក្រោយពី​កម្លាំង​ជំនាញ​ប៉ូលិស​វិទ្យាសាស្ត្រ​ពិនិត្យ​រួចរាល់​ក៏​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ឱ្យទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Untitled 1
adverise with khmeread
Loading ad ...