ប៉ូលិស​ក្រុង​ក្រចេះ​ចាប់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់​

    ក្រចេះ ៖ ប៉ូលិស​ក្រុង​ក្រចេះ​បាន​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន ​៣ ​នាក់​នៅ​យប់​ថ្ងៃទី​២៣ ​ធ្នូ ក្នុង​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ពាក់​ព័​ន្ធ​និង​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀ​ន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​បីនាក់​១-​ឈ្មោះ ណៃ វី​រ៉ា ហៅ​ណុ​យ អាយុ​៣២​ឆ្នាំ​ ជា​មុខសញ្ញា​មិ​ន​រាងចាល​,​ ២-​ឈ្មោះ ម៉ម សុភា អាយុ​៤១​ឆ្នាំ និង​៣-​ឈ្មោះ​ ម៉ម សុភាព អាយុ​៤៤​ឆ្នាំ ត្រូវបាន​កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ ចុះ​ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃទី​២៣ ធ្នូ ក្នុង​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ពាក់​ព័​ន្ធនិង​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​។​

    អធិការ​ប៉ូលិស​ក្រុង​ក្រចេះ​លោក​វរសេនីយ៍ទោ នេ​ត លីន បានឱ្យដឹងថា ក្នុងការ​ឃាត់ខ្លួន​ជន សង្ស័យ​ទាំងបី​នាក់​ប៉ូលិស​បាន​ឆែកឆេរ​រកឃើញ​សម្ភារៈ​សម្រាប់​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​ជន​ទាំង​បីនាក់​ត្រូវបាន​នាំខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង ដើម្បី​ចាត់ចែង​បញ្ជូន​បន្តទៅ​តុលាការ​៕

Unnamed adverise with khmeread

មតិយោបល់