បើកឡាន​ក្រឡាប់​របួស​ ​៣ ​នាក់​នៅ​កោះកុង​

    កោះកុង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ ០១ ករណី កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៧-១៣៨ ផ្លូវ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១១ ​និង​១៥​នាទី​ថ្ងៃ​ត្រង់នេះ បណ្តាលឱ្យ​របួស​៣​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​-2F.2898 ធ្វើដំណើរ​ពី​កោះកុង ទៅ​ភ្នំពេញ មាន​គ្នា​ចំនួន ០៣ ​នាក់ រងរបួស​ធ្ងន់ ដោយឡែក​រថយន្ត​ខូចខាត ៩០%។​

    ជនរងគ្រោះ​ទាំង ០៣ ​នាក់ មាន៖ ១.ឈ្មោះ​ ប្រាក់ យុន ភេទ​ប្រុស, ២.ឈ្មោះ ​ឃឹម សាម៉ន ភេទ​ប្រុស​និង​៣.ឈ្មោះ ​សូរ សាវ៉ាត ភេទ​ប្រុស។​ ជនរងគ្រោះ​ទាំង ៣ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ក្រោយពេល​កើតហេតុ៕

adverise with khmeread