កម្មករ​ជៀរ​ជ័រកៅស៊ូ ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​រោង​ចាំចម្ការ​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ប៉ុស្តិ៍​កំពាន់ បានទទួល​ព័​ត៌​មាន​ពី​លោក​មេភូមិ​កំពាន់​ថា នៅ​ខាងកើត ចម្ងាយ​ប្រហែល ៣.០០០ មែត្រ ពី​ភូមិ​កំពាន់ ឃុំ​កំពាន់ ថា​មានឈ្មោះ សាំង មករា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កម្មករ​ជៀរ​ជ័រកៅស៊ូ បាន​យក​ខ្សែ​អង្រឹង​ចងក​សម្លាប់ខ្លួន នៅក្នុង​ខ្ទម​ចាំចម្ការ​របស់​ឈ្មោះ ហែម ចិ​ត្រា ភេទ​ប្រុស​នៅ​ថ្ងៃទី២៤ ​ធ្នូ​ ២០១៦ វេលា​ម៉ោង៤ ​និង​៣០នាទី ល្ងាច​នេះ។​

    ក្រោយពី​បានទទួល​ព័​ត៌​មាន កម្លាំង​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​លើ​ខ្លួន​សាកសព​ជនរងគ្រោះ ពេល​ពិនិត្យឃើញ​មាន​ស្នាម​នៅ​ជុំវិញ​ក​រឹត​ដោយ​ខ្សែ​អង្រឹង ដូច្នេះ​ករណីនេះ​មិន​ពាក់ព័ន្ធ​ឃាត​កម្ម​នោះទេ។​

    ដោយមាន​ការបំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ​ថា ប្តី​របស់គាត់​ចូលចិត្ត​ពិសា​ស្រា​ជា​រៀង រាល់ថ្ងៃ ទើប​ធ្វើ​ឱ្យ​បាត់បង់​ស្មារតី រហូត​និយាយ ថា​ចង់តែ​ស្លាប់ ។ ទើប​មកដល់​ថ្ងៃនេះ​បាត់​ប្តី​តាំងពីព្រឹក រហូតមកដល់​ម៉ោង​ប្រហែល​៤​ល្ងាច​បាន​រកឃើញ​ប្តី​របស់ខ្លួន​ចងក​សម្លាប់ខ្លួន​នៅ​រោង​ចាំចម្ការ​នោះ៕​

Untitled 1 adverise with khmeread

មតិយោបល់