រថយន្ត​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​របួស​ធ្ងន់​នៅ​ស្រុក​ព្រៃនប់​

    ព្រះសីហនុ ៖ ​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែលត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA HIACE ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AJ- 2904 (​រថយន្តឈ្នួល​ក្រុមហ៊ុន​KSO) បើក​បុក​ពេល​ដើ​រ​ឆ្លង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​ 196-197​ នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជា​ងោ​ព្រឹក​ថ្ងៃទី​២៤ ​ធ្នូ​នេះ។​

    សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា ក្រោយ​កើ​ត​ហេតុ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់ រីឯ​ជនរងគ្រោះ​ឈ្មោះ ទូច វិត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ ហើយ​រថយន្ត​ជា​វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​៕

Untitled 1 adverise with khmeread

មតិយោបល់